រដ្ឋមន្ត្រីសុខាភិបាល G7 បើកកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាអំពីរបៀបឆ្លើយតបទៅនឹងវីរុសបំប្លែងថ្មី Omicron

(VOVWORLD) - បច្ចុប្បន្ននេះ វីរុសបំប្លែងថ្មី Omicron បានលេចចេញនៅក្នុងប្រទេសជាច្រើននៅលើពិភពលោក ដែលក្នុងនោះ សមាជិក G7 គឺអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងបារាំង បានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីនេះផងដែរ។

យោងតាមព័ត៌មានដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី ២៨ ខែវិច្ឆិកា របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា ក្នុងនាមជាប្រធានក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) អង់គ្លេសបានបើកកិច្ចប្រជុំបន្ទាន់នៃរដ្ឋមន្ត្រីសុខាភិបាល G7 នៅថ្ងៃទី២៩ ខែវិច្ឆិកាតាមទម្រង់អនឡាញ ដើម្បីពិភាក្សាអំពីស្ថានភាព និងរបៀបឆ្លើយតបទៅនឹងវីរុសបំប្លែងថ្មី Omicron។ បច្ចុប្បន្ននេះ វីរុសបំប្លែងថ្មី Omicron បានលេចចេញនៅក្នុងប្រទេសជាច្រើននៅលើពិភពលោក ដែលក្នុងនោះ សមាជិក G7 គឺអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងបារាំង បានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីនេះផងដែរ។

មុននោះ នារសៀលថ្ងៃទី២៨ខែវិច្ឆិកា អង្គការសុខភាពពីភពលោក (WHO) បានចេញសេចក្តីថ្លេងការមួយដែលបានឲ្យដឹងថា ការធ្វើតេស្ត PCR នៅតែមានប្រសិទ្ធភាពក្នុងការស្វែងរកអ្នកឆ្លងវីរុសបំប្លែងថ្មី Omicron។ ជាមួយគ្នានោះ WHO ក៏បានអំពាវនាវឲ្យបណ្តាប្រទេស កុំឱ្យបិទព្រំដែនរបស់ខ្លួន នៅពេលមិនមានភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់ និងគួរឱ្យជឿទុកចិត្ត លើវិសាលភាពនៃការឆ្លងវីរុស SARS-CoV-2 បំប្លែងថ្មី Omicron៕


ប្រតិកម្មទៅវិញ

ផ្សេងៗ