រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអាល្លឺម៉ង់ Philipp Roesler ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី ១៧ ដល់ទី ១៩ កញ្ញា។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់នឹងជួបជាមួយ
ថ្នាក់ដឹកនាំវៀតណាម។ រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអាល្លឺម៉ង់ Philipp Roesler
នឹងចូលរួមវេទិការសេដ្ឋកិច្ចវៀតណាម-អាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង
ហូជីមិញនាថ្ងៃទី ១៩ កញ្ញា។ ឆ្លើយ សម្ភាសន៍របស់អ្នកយកព័ត៍មាននៃ
ការសែតយុវវ័យវៀតណាមតាមរយៈ email មុនដំណើរទស្សនកិច្ចនេះ
រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអាល្លឺម៉ង់ Philipp Roesler បានឲ្យដឹង
ថា៖ វៀតណាមគឺជាទីផ្សារសំខាន់របស់អាល្លឺម៉ង់នាសព្វថ្ងៃនិងក្នុងអនាគត។
រដ្ឋមន្ត្រី Philipp Roesler បានសន្យាថា៖ នឹងអភិវឌ្ឍន៍ពាណិជ្ជកម្មទ្វេភាគីនិងគាំ
ទ្រវៀតណាមក្នុងដំណើរការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុងប្លុកសហភាពអឺរ៉ុប (EU)៕
|
រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអាល្លឺម៉ង់ Philipp Roesler (Image: Internet) |