រដ្ឋមន្ត្រីអាមេរិកបានស្នើបទឈប់បាញ់ថ្មីរវាងអ៊ីស្រាអែលនិង Hamas
|
រដ្ឋមន្ត្រីអាមេរិកបានស្នើបទឈប់បាញ់ថ្មីរវាងអ៊ីស្រាអែលនិង Hamas (vietnamplus.vn) |
Vovworld-រដ្ឋមន្ត្រីអាមេរិកលោក John Kerry បានរៀបចំពង្រាងបទឈប់បាញ់ថ្មីរវាងអ៊ីស្រាអែលនិងចលនាឥស្លាម Hamas សំដៅបញ្ចប់ស្ថានភាពឡើងជណ្ដើរដ៏ធ្ងន់ធ្ងរនៅដំបន់ហ្គាហ្សា។ សំណើររបស់លោក Kerry ត្រូវបានអធិប្បាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netayahu នៅជំនួបសន្ទនានា
យប់ថ្ងៃទី២៣កក្កដា។ តាមនោះបទឈប់បាញ់បណ្ដោះអាសន្នអូសបន្លាយក្នុង
រយៈពេល១សប្ដាហ៍និងកងទ័ពអ៊ីស្រាអែលនឹងមិនដកចេញទាំងអស់ពីដំបន់
ហ្គាហ្សាឡើយ។ ទី២គឺអ៊ីស្រាអែលនិង Hamas ចាប់ផ្ដើមចរចារយូរអង្វែងជាងដោយ
អ្នកកណ្ដាលជាអេហ្ស៊ីប ទន្ទឹមនឹងនោះរដ្ឋអំណាចប៉ាឡេស្ទីននឹងចូលរួមការចរចារ
ទាំងនេះ។ អាមេរិកអគ្គលេខាធិការអង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុប
នឹងនាំចេញការធានាឲ្យភាគីទាំងពីរថា ការចរចារនឹងដោះស្រាយបញ្ហាសំខាន់ៗ៕