រដ្ឋមន្រ្តីការបរទេស G7 ត្រៀមរៀបចំកិច្ចប្រជុំកំពូល
(VOVWORLD) - នាថ្ងៃទី ៣ ឧសភា រដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ G7 បានបើកកិច្ចប្រជុំផ្ទាល់ ក្នុងរយៈពេល ៣ ថ្ងៃនៅទីក្រុងឡុងដ៏ប្រទេសអង់គ្លេស ដើម្បីរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូល G7 នៅខែមិថុនាឆ្នាំ ២០២១ ដោយបានផ្ដោតសំខាន់ពិភាក្សាលើរបៀបដោះស្រាយទំនាក់ទំនងជាមួយរុស្ស៊ី និងចិន។
នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូល G7 (រូបថត៖ KT) |
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានមួយថ្ងៃមុនពេលប្រព្រឹត្តិទៅកិច្ចប្រជុំផ្ទាល់នៅទីក្រុងឡុងដ៏នោះ រដ្ឋមន្រ្តីការបរទេសអង់គ្លេស ដែលជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 ឆ្នាំនេះលោក Dominic Raab បានឲ្យដឹងថា បណ្ដារដ្ឋមន្ត្រីការបរទេស G7 នឹងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេសគឺទំនាក់ទំនង រវាងរុស្ស៊ី ចិនជាមួយបណ្ដាប្រទេស G7 រួមមានអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន ដែលកាន់តែអាក្រក់ទៅៗក្នុងរយៈពេលកន្លងទៅ ជាមួយនឹងការខ្វែងគំនិតគ្នាជាច្រើននៅក្នុងព្រឹត្តិការណ៍ធំ ៗ ដូចជាភាពតានតឹងនៅព្រំដែនរុស្ស៊ី - អ៊ុយក្រែន របៀបដោះស្រាយជំងឺរាតត្បាតកូវីដ ១៩ របស់ចិននាពេលថ្មីៗនេះ ឬបញ្ហាអំពីហុងកុងនិងតំបន់ស៊ីនជាំងផងដែរ៕