រដ្ឋមន្រ្តីការបរទេស G7 បើកកិច្ចប្រជុណនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង​ Munich

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មនិងអភិវឌ្ឍន៍ជួរមុខ លើពិភពលោក (G7) នាថ្ងៃទី ១៨ ខែកុម្ភៈ បានជួបប្រជុំគ្នានៅទីក្រុង Munich នៅខាងក្រៅសន្និសីទសន្តិសុខ Munich (MSC) ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានី Bayern ភាគខាងត្បូងប្រទេស អាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងបញ្ហាផ្សេងៗ ទៀតដែលមានការយកចិត្តទុកដាក់ដូចគ្នា។ 

ជំនួបនេះ សំដៅអះអាងនូវការគាំទ្ររបស់ក្រុម G7 ចំពោះអ៊ុយក្រែន នៅមុនរយៈពេលជិត១ឆ្នាំនៃការផ្ទុះឡើងជម្លោះជាមួយរុស្ស៊ី។ នេះក៏ជាព្រឹត្តិការ ណ៍ថ្នាក់រដ្ឋមន្ត្រីការបរទេសដោយផ្ទាល់ដំបូងគេ ដែលដឹកនាំដោយជប៉ុនចាប់តាំងពីប្រទេសអាស៊ីមួយនេះបានកាន់តំណែងជាប្រធានប្ដូរវេន G7 ។

តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ការដែលសមាជិក G7 បានជួបប្រជុំគ្នាគឺសំដៅបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន នៅរយៈពេលជិត១ឆ្នាំដែលជម្លោះបានកើតឡើងនេះ។ អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអាមេរិក រួមជាមួយសហភាពអឺរ៉ុប (EU) គ្រោងនឹងបន្តដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងនឹងរុស្ស៊ី សំដៅដាក់សម្ពាធឲ្យទីក្រុងម៉ូស្គូបញ្ចប់យុទ្ធនាការនៅអ៊ុយក្រែន។ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Yoshimasa Hayashi បានឲ្យដឹងថា លោកនឹងអញ្ជើញសមភាគីអ៊ុយក្រែនលោក Dmytro Kuleba ដែលកំពុងស្នាក់នៅទីក្រុង Munich ចូលរួមកិច្ចប្រជុំលើកនេះរបស់ក្រុម G7 ហើយបន្ទាប់ពីជំនួបនឹងចេញសេចក្តីថ្លែងការណ៍រួមមួយ។

ក្រៅពីបញ្ហាអ៊ុយក្រែន មន្ត្រីការទូត G7 ក៏ត្រូវបានចាត់ទុកថា នឹងពិភាក្សាអំពីស្ថានភាពតំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាកម្មវិធីមីស៊ីល និងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ។ តាមការគ្រោងទូក នៅទីក្រុង Munich នេះ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Hayasi នឹងជួបដោយឡែកជាមួយប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តចិន លោក Wang Yi  តំណាងប្រទេសចិនចូលរួមព្រឹត្តិការណ៍នេះ។ បណ្តាប្រទេស G-7 ក៏មានផែនការរៀបចំជំនួបតាមអ៊ីនធឺរណែតរវាងថ្នាក់ដឹកនាំក្រុមនាថ្ងៃទី ២៤ ខែកុម្ភៈខាងមុខ និងមួយឆ្នាំនៃការផ្ទុះឡើងជម្លោះនៅអ៊ុយក្រែន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ