រដ្ឋមន្រ្តីការបរទេសជប៉ុនទៅបំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ា

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono នាថ្ងៃទី២៥

ធ្នូ បានមកដល់ អ៊ីស្រាអែល ជាប្រទេសដំបូងក្នុងដំណើរទស្សនកិច្ចនៅ

មជ្ឈឹមបូព៌ា ក្រោយពី សេចក្ដីសំរេចដែលបង្កឡើងភាពចម្រូងចម្រាស់

របស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដោយទទួលស្គាល់

Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។  

រដ្ឋមន្រ្តីការបរទេសជប៉ុនទៅបំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ា - ảnh 1  រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono (រូបថត៖ TTXVN)

 ក្រោយពីអ៊ីស្រាអែល លោក Kono នឹងទៅបំពេញទស្សនកិច្ចនៅប៉ាឡេស្ទីន ហ្ស៊កដានី អូម៉ាននិង

ទួរគី។

        តាមព័ត៌មានរបស់ក្រសួងការបរទេសជប៉ុនថា ក្នុងដំណើរទស្សនកិច្ចរយៈ ពេល៦ថ្ងៃនេះ

លោកKono គ្រោងនឹងបញ្ជាក់យ៉ាងច្បាស់លាស់នូវទស្សនៈរបស់ ជប៉ុនគឺមិនគាំទ្រសេចក្ដី

សំរេចរបស់ប្រធានាធិបតីអាមេរិកស្ដីពីបញ្ហា Jerusalem ហើយអំពាវនាវឲ្យភាគីទាក់ទិនទាំង

ឡាយជំរុញដំណើរការសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ