រដ្ឋមន្រ្តិការបរទេសតាកានិងអារ៉ាប់ប៊ីសាអូឌីតជួបគ្នាជាលើកដំបូងក្រោយពី កាត់ផ្ដាច់ទំនាក់ទំនង
(VOVWORLD) - នាថ្ងៃទី៤ ធ្នូ រដ្ឋមន្រ្តីការបរទេសអារ៉ាប់ប៊ីសាអូឌីតនិងកាតាបានចូលរួមជំនួប ចរចាតុមូល មុននឹងសន្និសីទកំពូលក្រុមប្រឹក្សាសហប្រតិបតិ្តការតំបន់ឈូង សមុទ្រពែក្ស (GCC)។
រដ្ឋមន្រ្តីការបរទេសកាតា (ខាងឆ្វេង)និងសមភាគីអារ៉ាប់ប៊ីសាអូឌីតជួបគ្នាជាលើកដំបូងក្រោយពីកាត់ផ្ដាច់ទំនាក់ទំនង (រូបថត៖ Getty Images) |
នេះត្រូវបានចាត់ទុកថា ជាជំនួបដំបូងក្រោយពីអារ៉ាប់ប៊ី សាអូឌីតរួមជាមួយបារ៉ែន អេមីរ៉ាតអារ៉ាប់រួមនិងអេហ្ស៊ីបកាត់ផ្ដាច់ទំនាក់ទំនងការ ទូតជាមួយ កាតាកាលពីខែមិថុនាកន្លងទៅ ដោយ ចោទប្រកាន់ប្រទេសសម្បូរធន ធានធម្មជាតិនេះគាំទ្រមុខសញ្ញាជ្រុលនិយមនិងផ្ដល់ហិរញ្ញប្បទានសំរាប់ពួក ភេរវករ។
ក្រៅពីការចូលរួមរបស់រដ្ឋមន្រ្តីការបរទេស Kuwait និង Oman ក្នុងឋានៈជា អ្នកសម្របសម្រួល ព្រមទាំងជាប្រទេសចំនួន២ដែលមិនចូលរួមក្នុងយុទ្ធនាការធ្វើ ពហិការកាតានោះ ជំនួបពោលខាងលើនៅមានការចូលរួមរបស់រដ្ឋលេខាធិការ ទទួលបន្ទុកបញ្ហាកិច្ចការបរទេស UAE និងទីប្រឹក្សារដ្ឋមន្រ្តីការបរទេសបារ៉ែន ទៀតផង៕