រដ្ឋមន្រ្តីការបរទេសនៃក្រុម G7 ចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោសការប្រើប្រាស់អំពើហឹង្សាទៅលើបាតុករនៅមីយ៉ាន់ម៉ា
(VOVWORLD) - រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេស G7 កាលពីថ្ងៃទី២៣ កុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍រួមដោយថ្កោលទោសការប្រើប្រាស់អំពើហឹង្សាទៅលើបាតុករនៅមីយ៉ាន់ម៉ា។
ក្រុមបាតុករបានធ្វើបាតុកម្មប្រឆាំងជំទាស់នឹងរដ្ឋប្រហារយោធានៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ២២ ខែកុម្ភៈ (រូបថត៖ REUTERS) |
សេចក្ដីថ្លែងការណ៍នេះ អំពាវនាវឲ្យកងទ័ព និងប៉ូលីសមីយ៉ាន់ម៉ាមានការអត់ធ្មត់ គោរពសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិ ហើយចាត់ទុកថា ការប្រើប្រាស់គ្រាប់ពិត ដើម្បីបង្ក្រាបប្រជាជនគ្មានអាវុធគឺមិនអាចទទួល យកបានឡើយ ហើយមិនថានរណាម្នាក់ដែលដោះស្រាយបាតុកម្ម ដោយអំពើហឹង្សា នឹងត្រូវតែទទួលខុសត្រូវជាពុំខានឡើយ។ រដ្ឋមន្រ្តីការបរទេសនៃក្រុម G7 ក៏បានថ្កោលទោសការគំរាមកំហែងនិងការបង្ក្រាបទៅលើប្រជាជនមីយ៉ាន់ម៉ា ដែលប្រឆាំងជំទាស់នឹងរដ្ឋប្រហារ ព្រមទាំងអំពាវ នាវឲ្យលុបចោលស្ថានភាពអាសន្ននៅប្រទេសនេះតែម្ដង។
សេចក្ដីថ្លែងការណ៍រួមបានបញ្ជាក់ថា ក្រុមប្រទេស G7 ថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ហើយអំពាវនាវឲ្យដោះលែងភ្លាមមួយរំពិច អ្នកដែលត្រូវចាប់ខ្លួនដោយគ្មានមូលដ្ឋានទាំងអស់ រួមទាំងទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Ky និងលោកប្រធានាធិបតី Win Myint។ ក្រុម G7 ក៏បានអះអាងនូវការបន្តគាំទ្រប្រជាជនមីយ៉ាន់ម៉ាក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកប្រជាធិបតេយ្យនិងសេរីភាពផងដែរ៕