រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិងអាមេរិកពិភាគ្សាអំពីបទឈប់បាញ់នៅស៊ីរី

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិងអាមេរិកពិភាគ្សាអំពីបទឈប់បាញ់នៅស៊ីរី - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (ខាងឆ្វេង)និងសមភាគីរុស្ស៊ីលោក Sergei Lavrov (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី២០ កុម្ភៈ ក្រសួងការបរទេសរុស្ស៊ីបានជូនដំណឹងថា រដ្ឋមន្រ្តី
ការបរទេសប្រទេសនេះលោក Sergei Lavrov និងសមភាគីអាមេរិកលោក John Kerry
 បានសន្ទនាតាមទូរស័ព្ទអំពីការអនុវត្តន៍បទឈប់បាញ់មួយនៅស៊ីរី។តាមនោះ
ភាគីទាំងពីរបានកត់សម្គាល់នូវការរីកចំរើនក្នុងសកម្មភាពដឹកជញ្ជូនទំនិញសង្គ្រោះ
មនុស្សធម៌ទៅកាន់តំបន់ក្រោមការហ៊ុំព័ទ្ធនានានៅស៊ីរី។ក្រៅពីនោះ លោក Lavrov
ក៏បានចោទប្រកាន់ទួរគីពីទង្វើរបង្ករឿងហេតុនិងរំលោភ បំពានទៅលើបូរណភាព
ដែនដីរបស់ស៊ីរី។មុននោះ​នាថ្ងៃដដែល វិមាន Kremlin បានសំដែងការព្រួយបារម្ភ
អំពីការដែលទួរគីបាញ់កាំជ្រួចចូលទៅដែនដីស៊ីរីដោយ សារចាត់ទុកថា សកម្ម
ភាពដូច្នេះធ្វើឲ្យភាពតានតឹងកើនឡើងនៅខ្សែព្រំដែនរវាង ប្រទេសទាំងពីរ។ក្នុង
ពេលនោះ​គណៈកម្មាធិការចរចារជាន់ខ្ពស់ រួមមានសមាជិក មកពីភាកីប្រឆាំង
នានានៅស៊ីរីបានឲ្យដឹងថា​ ត្រៀមខ្លួនជាច្រើនអនុវត្តន័បទឈប់ បាញ់ជាបណ្ដោះ
អាសន្នតាមសំណើររបស់មហាអំណាចពិភពលោក ប៉ុន្តែមាន លក្ខខ័ណ្ឌមួយ
ចំនួនក្នុងនោះមានការដែលរុស្ស៊ីនិងអ៊ីរ៉ង់ត្រូវបញ្ឈប់យុទ្ធនាការ យោធានៅ
ប្រទេសមជ្ឈឹមបូព៌ានេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ