រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបំពេញទស្សនកិច្ចនៅទួរគី

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov គ្រោងនឹងជួបជាមួយ រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu  ដើម្បីពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរជាតិផ្សេងៗទៀត ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ 
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបំពេញទស្សនកិច្ចនៅទួរគី - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៨ ខែមិនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី។ ដំណើរទស្សនកិច្ចនេះនឹងជាឱកាស ដើម្បីរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងបរិបទដែលការខ្វែងគំនិតគ្នាអំពីយុទ្ធសាស្ត្រស៊ីរី បទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ រួមជាមួយបញ្ហាការពារមីស៊ីល ដែលកំពុងបង្កើនគម្លាតរវាងប្រទេស សម្ព័ន្ធមិត្តទាំងពីរទួរគី និងអាមេរិក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov គ្រោងនឹងជួបជាមួយ រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu  ដើម្បីពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរជាតិផ្សេងៗទៀត ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ជំនួបនេះ សំដៅត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូលជាបន្តរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចប្រជុំក្រុមប្រឹក្សាសហប្រតិបត្តិការជាន់ខ្ពស់រុស្ស៊ី - ទួរគីផងដែរ។ វិបត្តិអ៊ុយក្រែននិងស៊ីរីគ្រោងនឹងស្ថិតក្នុងរបៀបវារៈនៃការពិភាក្សានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ