រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ធ្វើទស្សនកិច្ចផ្លូវការនៅ វៀតណាម

(VOVWORLD) - តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh នៅថ្ងៃទី ២៩ ខែតុលា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ 
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ធ្វើទស្សនកិច្ចផ្លូវការនៅ វៀតណាម - ảnh 1 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានចាប់ដៃជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Michael Pompeo នៅពេលដែល លោក Pompeo ធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងខែកក្កដាឆ្នាំ ២០១៨ 

ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោក Mike Pompeo រដ្ឋ មន្រ្តីការបរទេសអាមេរិក បានបញ្ជាក់ជាថ្មីម្តងទៀតថា៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀត ណាមនិងសហរដ្ឋអាមេរិក កំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរជាងពេលណាៗទាំងអស់ ហើយវៀតណាមបានដើរតួនាទីយ៉ាងសំខាន់នៅក្នុង គោលនយោបាយរបស់សហរដ្ឋអាមេ រិកនៅក្នុងតំបន់ផងដែរ។

មុននោះ នៅខែកក្កដាឆ្នាំ ២០១៨ រដ្ឋមន្ត្រីការបរទេស Pompeo បានជ្រើសរើសវៀតណាមជាប្រទេសដំបូងគេសម្រាប់ដំណើរទស្សនកិច្ច នៅអាស៊ីអាគ្នេយ៍ ចាប់តាំងពីលោកចូលកាន់តំណែងនៅខែមេសាឆ្នាំ ២០១៨ មក។ តាំងពីពេលនោះមក នៅក្នុងបណ្តាកិច្ចប្រជុំនិងបណ្តាកិច្ចសន្ទ នាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំវៀតណាម រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Pompeo តែងតែអះអាង ថា “ក្នុងរយៈពេល១/៤នៃ សតវត្សរ៍នេះ ប្រទេសទាំងពីរបានកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាព ដោយឈរលើមូលដ្ឋាននៃការចែករំលែកផលប្រយោជន៍និងការគោរពគ្នាទៅវិញទៅមក។ ហើយនេះនឹងជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាម - អាមេរិក ឆ្ពោះទៅកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាកសាងអនាគត"៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ