រដ្ឋមន្រ្តីការបរទេសអាមេរិក និងជប៉ុនចែករំលែកទស្សនៈរួមស្ដីពីកូរ៉េខាងជើងនិងមជ្ឈឹមបូព៌ា
(VOVWORLD) -រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បានអះអាងថា ទីក្រុងតូក្យូបានគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការពន្លឿនដំណើរការនៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi (ឆ្វេង) បានទូរស័ព្ទជាលើកដំបូងជាមួយសមភាគីអាមេរិកលោក Mike Pompeo (ប្រភព៖ THX / TTXVN) |
សហរដ្ឋអាមេរិក និងជប៉ុនបានអះអាងនូវការសម្របសម្រួលជំហរនិងកិច្ចសហប្រតិបត្តិការក្នុងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ដូចជាទប់ទល់នឹងស្ថានភាពនៅ មជ្ឈឹមបូព៌ាបន្ទាប់ពីការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងធំ ៗរបស់អារ៉ាប៊ីសាអូឌីត។ នៅក្នុងការសន្ទនាតាមទូរស័ព្ទលើកដំបូងជាមួយសមភាគីអាមេរិក លោក Mike Pompeo នាថ្ងៃទី ១៦ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បានអះអាងថា ទីក្រុងតូក្យូបានគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការពន្លឿនដំណើរការនៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។។រដ្ឋមន្រ្តីបរទេសជប៉ុនក៏បាននិយាយផងដែរថាលោកនិងរដ្ឋមន្រ្តីការបរទេស លោក Pompeo មានទស្សនៈដូចគ្នាថាភាពចលាចលនៅមជ្ឈឹមបូព៌ាបានជះឥទ្ធិពលជាអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកជាពិសេសបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើ រោងចក្រចម្រាញ់ប្រេងចំនួនពីរកន្លែង របស់អារ៉ាប់ប៊ីសាអូឌីតនាថ្ងៃទី ១៤ ខែកញ្ញា។ ជាកិច្ចឆ្លើយតប រដ្ឋមន្រ្តី ការបរទេស លោក Pompeo បានអះអាងថា លោកឯកភាពជាមួយគោលដៅលុបបំបាត់នុយក្លេអ៊ែរយ៉ាងពេញលេញ និងលើគ្រប់ជ្រុងជ្រោយនៅកូរ៉េខាងជើង ព្រមទាំងសន្យាសហប្រតិបត្តិការជាមួយជប៉ុនក្នុងបញ្ហាតំបន់និងពិភពលោក៕