រដ្ឋមន្រ្តីការបរទេសអាមេរិកគាំទ្រគោលជំហររបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត

(VOVWORLD) -  រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃទី ២៧ ខែមិថុនាថា សហរដ្ឋអាមេរិកគាំទ្រគោលជំហរខ្ជាប់ខ្ជួនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមិនអនុញ្ញាតឱ្យចិនប្រើល្បិចកលប៉ុនប៉ងកាន់កាប់សមុទ្រខាងកើតតែឯងនោះឡើយ។

រដ្ឋមន្រ្តីការបរទេសអាមេរិកគាំទ្រគោលជំហររបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo 

នៅលើទំព័រ Twitter ផ្ទាល់ខ្លួន ប្រមុខការទូតអាមេរិកបានបញ្ជាក់ថា៖ “សហរដ្ឋអាមេរិកគាំទ្រមេដឹកនាំអាស៊ានទាំងអស់នៅពេលមានការឯកភាពគ្នាថា ជម្លោះនៅសមុទ្រខាងកើតត្រូវតែដោះស្រាយស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ផងដែរ។ ចិនមិនអាចចាត់ទុកសមុទ្រខាងកើតថាជារបស់ខ្លួនទេ។ យើងនឹងនិយាយបន្ថែមទៀតអំពីមូលបទនេះ នាពេលឆាប់ៗនេះ”។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលប្រារព្ធធ្វើឡើងនាថ្ងៃទី ២៦ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ពីសារសំខាន់នៃការថែរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថេរភាព សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើត ព្រមទាំងធានាថា សមុទ្រខាងកើត ជាតំបន់សមុទ្រសន្តិភាព ស្ថិរភាពនិងវិបុលភាព។

មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធ ភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដោយអនុលោមតាមច្បាប់អន្ដរជាតិ រួមទាំង UNCLOS 1982 ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ