រដ្ឋមន្រ្តីការបរទេសអាមេរិកបានអះអាងថាជាថ្មីម្តងទឿតអំពីគោលដៅនៃ ការរំលាយអាវុធនុក្លេអ៊ែររបស់ ស.ប.ប កូរ៉េ

(VOVWORLD) - នាថ្ងៃទី ២១ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអះអាងថា មិនទាន់ការព្រមព្រៀងណាមួយចំពោះគោលដៅនៃការរំលាយអាវុធនុយក្លេអ៊ែររបស់ ស.ប.ប កូរ៉េ នោះឡើយ។
រដ្ឋមន្រ្តីការបរទេសអាមេរិកបានអះអាងថាជាថ្មីម្តងទឿតអំពីគោលដៅនៃ  ការរំលាយអាវុធនុក្លេអ៊ែររបស់ ស.ប.ប កូរ៉េ - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo 

លោក Mike Pompeo បានអះអាងថាការរំលាយអាវុធនុយក្លេអ៊ែរនៅតែជាគោលដៅចម្បងរបស់ទីក្រុងវ៉ាស៊ីនតោន។ សេចក្តីប្រកាសរបស់លោក Mike Pompeo បានផ្សាយចេញនៅក្នុងបរិបទដែលអាមេរិក និង ស.ប.ប កូរ៉េ កំពុងត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលលើកទីពីរ។ យោងតាមលោក Mike Pompeo បានឲ្យដឹងថា ដើម្បីជួយពលរដ្ឋអាមេរិកឱ្យទទូលបាននូវសុវត្ថិភាព ទីក្រុងវ៉ាស៊ីនតោនត្រូវកាត់បន្ថយរាល់ការគំរាមកំហែងពី ស.ប.ប កូរ៉េ បន្ទាប់មកទើបតែខិតខំប្រឹងប្រែងឆ្ពោះទៅដោះស្រាយបញ្ហាសន្តិភាពនិងសន្តិសុខនៅលើឧបទ្វីបកូរ៉េ ។ គួរបញ្ជាក់ថា នាថ្ងៃទី២១ ខែកុម្ភៈ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ក្រោមអធិបតីភាពរបស់ទីប្រឹក្សាសន្តិសុខវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Chung Eui-yong សំដៅបង្កើនការយល់ដឹងជាមួយបណ្តាប្រទេសដែលពាក់ព័ន្ធព្រមទាំងគាំទ្រការរៀបចំកិច្ចប្រជុំកំពូលរវាងអាមេរិក និង ស.ប.ប កូរ៉េលើកទី២ប្រកបដោយជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ