រដ្ឋមន្រ្តីការបរទេសអាមេរិកបំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ា
(VOVWORLD) -ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ាចាប់ពីថ្ងៃទី ១១ដល់ ថ្ងៃទី ១៦ កុម្ភៈនោះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Rex Tillerson នឹងជួបជាមួយថ្នាក់ដឹកនាំហ្ស៊កដានី ទួរគី លីបង់ និងអេហ្ស៊ីប ដើម្បីពិភាក្សាអំពីវិធីដោះស្រាយរាល់បញ្ហានៅតំបន់ ដូចជា៖ វិបត្តិស៊ីរី និងការប្រយុទ្ធប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស(IS) ។
-
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Rex Tillerson |
នៅទីក្រុង Amman របស់ហ្ស៊កដានី លោក Tillerson នឹងមានជំនួបជាមួយព្រះមហាក្សត្រ Abdullah II និងរដ្ឋមន្រ្តីការបរទេស Ayman Al-Safadi ដើម្បីពិភាក្សាអំពីជំលោះស៊ីរី ការប្រយុទ្ធប្រឆាំង IS និងក្រុមភេរវករផ្សេងៗទៀត ក៏ដូចជាដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក និងសមភាគី ហ្ស៊កដានី ក៏នឹងបានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សន្តិសុខ និងការពារជាតិ នាពេលខាងមុខផងដែរ។
នៅទីក្រុងអង់ការ៉ា លោក Tillerson នឹងមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់របស់ទួរគី សំដៅពិភាក្សាអំពីយុទ្ធនាការប្រឆាំង IS និងគណបក្សពលកម្មជន Kurd (PKK) ។ នៅទីក្រុង បេរូតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Tillerson នឹងពិភាក្សាអំពីចលនាឥស្លាម ហេសប៊ូឡាក៏ ក៏ដូចជាតួនាទីរបស់ចលនានេះនៅលីបង់ និងក្នុងតំបន់។
នៅក្នុងទីក្រុងគែរលោក Tillerson នឹងជួមសន្ទនាជាមួយមន្ត្រីអេហ្ស៊ីប ដើម្បីពិភាក្សាអំណដំណោះស្រាយនៅស៊ីរីផងដែរ៕