រដ្ឋមន្រ្តីការបរទេសអាមេរិកបំពេញទស្សនកិច្ចនៅអេហ្ស៊ីប

រដ្ឋមន្រ្តីការបរទេសអាមេរិកបំពេញទស្សនកិច្ចនៅអេហ្ស៊ីប - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (ខាងឆ្វេង) និងប្រធានាធិបតីអេហ្ស៊ីប
លោក Abdel Fattah al-Sisi (រូបថត៖AP)

(VOVworld) - នាថ្ងៃទី១៨ ឧសភា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បាន
ទៅកាន់រដ្ឋធានីគែវ ជួបសន្ទនាជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-
Sisi សំដៅស្តារដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាឡើងវិញ។មុននោះ​នាថ្ងៃទី១៧
ឧសភា ប្រធានាធិបតីលោក Sisi បានដាស់តឿនអ៊ីស្រាអ៊ែលនិង ប៉ាឡេស្ទីនក្ដាប់
ជាប់អ្វីៗដែលលោកហៅថា ឱកាសពិតប្រាកដ ព្រមទាំងស្វាគម កិច្ចព្រមព្រៀង
សន្តិភាពរវាងអេហ្ស៊ីបជាមួយអ៊ីស្រាអ៊ែលដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ
១៩៧៩។ក្រោយពីការថ្លែងមតិពោលខាងលើ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក
John Kerry មានគោលបំណងស្ដាប់ផ្ទាល់នូវយោបល់ របស់លោក Sisi អំពីតួនាទី
សម្របសម្រួលរបស់អេហ្ស៊ីលសំដៅដោះស្រាយ ជំលោះនេះ។អាមេរិកសង្កត់ធ្ងន់
ថា វិធីតែមួយគត់ដើម្បីបញ្ចប់ជំលោះរវាងអ៊ីស្រា អ៊ែលនិងប៉ាឡេស្ទីនគឺតាមរយៈ
ការចរចារតាមទិសប្រទេសទាំងពីររស់នៅជាប់គ្នា ដោយខ្សែព្រំដែនត្រូវបានទទួល
ស្គាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ