រដ្ឋមន្រ្តីការបរទេសអាមេរិក៖ប្រធានាធិបតីBarack Obamaមិនបញ្ហាសកម្មភាពចារកិច្ច

រដ្ឋមន្រ្តីការបរទេសអាមេរិក៖ប្រធានាធិបតីBarack Obamaមិនបញ្ហាសកម្មភាពចារកិច្ច - ảnh 1
រូបថតៈ White House


(VOVworld)-មជ្ឈដ្ឋានមន្ត្រីអាមេរិកបន្តការដោះសារសម្រាប់ការទទួលខុសត្រូវរបស់
ប្រធានាធិបតីលោក Barack Obama ទៅលើកម្មវិធីចារកិច្ចដែលកំពុងបង្ក ភាពតាន
តឹងក្នុងទំនាក់ទំនងការទូតរបស់អាមេរិកជាមួយដៃគូរមួយចំនួនលើ​ពិភពលោក។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី១១វិច្ឆិកា បានបដិសេធជាថ្មី
ម្តងទៀត នូវតួនាទីដឹកនាំផ្ទាល់របស់ប្រធានាធិបតី Obama លើ បណ្តាសកម្មភាព
ចារកិច្ច របស់ទីភ្នាក់ងារសន្តិសុខជាតិ (NSA)។ លោក Kerry ក៏បានអះអាងឡើង
វិញថា លោក Obama មិនបញ្ជារាល់សកម្មភាពចារកិច្ចនាពេលជិតៗនេះទេ ហើយ
នេះជាផ្នែក១នៃ កម្មវិធីចារកិច្ចយូរអង្វែង និងសេតវិមានកំពុងស្វែងរករាល់របៀប
ថ្មីសំដៅជម្រុញ ខ្លាំងការប្រឆាំងភេរវកម្មដោយគោរពសិទ្ធបុគ្គល់។

        នេះជាសេចក្តីថ្លែងការថ្មីបំផុតរបស់មជ្ឈដ្ឋានមន្រ្តីអាមេរិកដែលទាក់ទិន ដល់តួនាទីរបស់ម្ចាស់សេតវិមានលើបណ្តាសកម្មភាពចារកិច្ចរបស់វ៉ាសីនតោន
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ