រដ្ឋមន្រ្តីការបរទេសអាមេរិកមានគោលបំណងចង់បង្កើនទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្ត
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងនូវបញ្ហាប្រឈមជាច្រើន ដែលទីក្រុងវ៉ាស៊ីនតោនកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken (រូបថត៖ AFP/TTXVN) |
នៅក្នុងសុន្ទរកថាដំបូងស្តីពីគោលនយោបាយការបរទេសរបស់អាមេរិកក្រោមរដ្ឋបាលថ្មីនៅទីស្នាក់ការក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី ៣ ខែមីនា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងនូវបញ្ហាប្រឈមជាច្រើន ដែលទីក្រុងវ៉ាស៊ីនតោនកំពុងតែប្រឈមមុខនាបច្ចុប្បន្ន។
ប៉ុន្តែ លោក Antony Blinken ក៏បានបញ្ជាក់ពីសារៈសំខាន់នៃភាពចាំបាច់ដើម្បីស្តារទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្ត ក៏ដូចជាយន្តការពហុភាគីផងដែរ។ នៅទីស្នាក់ការក្រសួងការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថាសហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងសម្ព័ន្ធមិត្ត។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មិនមានគោលបំណងធ្វើប្រតិបត្តិការអន្តរាគមន៍យោធាដោយចំណាយថវិកាជាច្រើន ហើយជំនួសទៅវិញ អាមេរិកនឹងផ្តោតសំខាន់ទៅលើដំណោះស្រាយខាងការទូតផងដែរ៕