|
រដ្ឋមន្រ្តីការបរទេសអាមេរិក(រូវថត៖Internet) |
VOV- បញ្ចប់ដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល នាយប់ថ្ងៃទី១៦កក្កដារដ្ឋមន្រ្តី ការបរទេសអាមេរីក Hillary Clinton ព្រមានថា៖អាមេរិកនឹងប្រើប្រាស់” កត្តាកំលាំង
ទាំង អស់“ដើម្បីរាំងស្កាត់អ៊ីរ៉ង់អភិវឌ្ឌ្យន័អាវុធនុយក្លេអ៊ែរ ព្រមទាំងអំពាវនាវដល់
អ៊ីស្រាអែល នឹងប៉ាឡេស្ទីនចាប់ផ្តើមឡើងវិញការចរចារសន្តិភាពដែលកំពុងត្រូវ
ផ្អាក់ខាន។លោកស្រីHillary Clinton ថ្លែងដូច្នេះ នៅទីក្រុងJerusalem ក្រោយ ជំនួប
ជាមួយនាយករដ្ឋមន្រ្តី អ៊ីស្រាអែល Benjamin Netanyahu ។
មុននោះលោកស្រីក៏បានជួបគ្នាជាមួយប្រធានា- ធិបតី Shimon Peres សមភាគី
Avigdor Lieberman នឹងរដ្ឋមន្រ្តីការពារជាតិ Ehud Barak ដែរ។លោកស្រីHillary
Clinton ប្រកាសថា៖ទីក្រុងវ៉ាស៊ីនតោណនឹងប្រើប្រាស់” កត្តាកំលាំងទាំងអស់របស់
ខ្លូន“ដើម្បីរាំងស្កាត់អ៊ីរ៉ង់អភិវឌ្ឌ្យន័អាវុធនុយក្លេអ៊ែរ ក៏ប៉ន្តែ លោកស្រីក៏សង្កត់ធ្ងន់
ដែរថា៖ថ្នាក់ដឹកនាំអ៊ីរ៉ង់នៅតែមានឱកាសដើម្បីលើកឡើងនូវ សេចក្តីសំរេចត្រឹម
ត្រូវ១៕