រដ្ឋមន្រ្តីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៏ស្តីពីសភាពការណ៏នៅរដ្ឋ Rakhine

VOV-​​រដ្ឋមន្រ្តីការបរទេសបណ្តាប្រទេសអាស៊ាន​ទើបនឹងចេញសេចក្តីថ្លែងការណ៏
ស្តីពីសភាពការណ៏នៅរដ្ឋ Rakhine​ នៅភាគខាងលិច មីយ៉ាន់ម៉ា​ដែលទាក់ទិនដល់
ការប៉ះទង្គិចគ្នារវាងកុលសម្ព័ន្ធ១ចំនួននៅរដ្ឋនេះនាពេលថ្មីៗនេះ។សេចក្តីថ្លែងការ
ណ៏អះអាងជាថ្មីម្តងទៀតនូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះដំណើរការប្រជាធិបតេយ្យ
បនីយកម្មដែលកំពុងប្រព្រិត្តទៅនៅប្រទេសនេះ​នឹងឲ្យដឹងថា៖នឹងអនុវត្តការងារជួយ
ឧបត្ថម្ភមនុស្សធម៏នៅរដ្ឋ Rakhine។រដ្ឋមន្រ្តីការបរទេសអាស៊ានបញ្ជាក់ថា៖ការជំរុញ
ការសម្រុះសម្រួលនឹងបង្រួមបង្រួមជាតិរវាងបណ្តាសហគមកុលសម្ព័ន្ធនៅមីយ៉ាន់ម៉ា
គឺជាចំណែក១ដែលមិនអាចខ្វះនៃដំណើរការកែទម្រង់នឹងធ្វើប្រជាធិបតេយ្យបនី
យកម្មនៅប្រទេសនេះបានឡើយ។សេចក្តីថ្លែងការណ៏ត្រូវបានលើកឡើងបន្ទាប់
ពីប្រធានាធិបតីមីយ៉ាន់ម៉ា UtheinSein ចុះហត្ថលេខាលើក្រិត្យច្បាប់​បង្កើតគណះកម្មា
ការធ្វើអង្កេតអំពីមូលហេតុនៃជំលោះនៅ Rakhine៕

រដ្ឋមន្រ្តីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៏ស្តីពីសភាពការណ៏នៅរដ្ឋ Rakhine  - ảnh 1
សភាពការណ៏នៅរដ្ឋ Rakhine នៅភាគខាងលិច មីយ៉ាន់ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ