រដ្ឋមន្រ្តីការបរទេសអាស៊ានជួបជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥២ (AMM-52) នៅទីក្រុងបាងកក (ប្រទេសថៃ) នោះ នារល្ងាចថ្ងៃទី ៣០ ខែកក្កដា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញរួមជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានជួបពិភាក្សាការ ងារ ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR)។
រដ្ឋមន្រ្តីការបរទេសអាស៊ានជួបជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នៅក្នុងជំនួប (រូបថតៈ TTXVN) 

ក្នុងជំនួបនេះ រដ្ឋមន្រ្តីទាំងអស់បានស្តាប់នូវរបាយការណ៍របស់តំណាង AICHR ស្តីពីស្ថានភាពនិងលទ្ធផលទទួលបានរបស់ AICHR ក្នុងរយៈពេលកន្លងមក ព្រមទាំងផ្តល់ជាយោបល់ស្តីពីទិសដៅធ្វើសកម្មភាពរបស់ AICHR  នាពេលខាងមុខ ក្នុងនោះមានការកសាងកម្មវិធីអាទិភាពឆ្នាំ ២០២០ និងផែនការសកម្មភាពររបស់ AICHR សម្រាប់ដំណាក់កាល ២០២១-២០២៥ ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន ក្នុងការកសាងសហគមន៍ឆ្ពោះទៅប្រជាជននិងយកប្រជាជនជាមជ្ឈមណ្ឌល។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានចូលរួមកិច្ចប្រជុំស្តីពីសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ ដោយគ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។ ថ្លែងនៅឯកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានស្នើអោយអាស៊ាន ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងសុវត្ថិភាពនុយក្លេអ៊ែរនៅក្នុងតំបន់ ដោយផ្តោតលើការលើកកម្ពស់សមត្ថភាពបង្ការ និងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុវិទ្យុសកម្ម បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនាញខាងថាមពលបរមាណូនិងការទប់ទល់នឹងគ្រោះមហន្តរាយជាដើម។ ទន្ទឹមនឹងនេះ លើកកម្ពស់តួនាទីនិងការចូលរួមចំណែករបស់ SEANWFZ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អន្តរជាតិក្នុងការបង្ការប្រឆាំងការផ្សព្វផ្សាយអាវុធនុយក្លេអ៊ែរនិងអាវុធប្រល័យលោកជាដើម។

នាយប់ថ្ងៃទី ៣០ ខែកក្កដា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានចូលរួមពិធីជប់លៀងនិងជួបធ្វើការជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន។

ក្នុងសកម្មភាពពាក់ព័ន្ធនានា នារសៀលថ្ងៃទី ៣០ ខែកក្កដានេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Vijay Thakur Sing ដើម្បីពិភាក្សាពីវិធានការណ៍នានាសំដៅជំរុញទំនាក់ទំនងទ្វេភាគី។ ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពក្នុងតំបន់និងវិធានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌាជាមួយអាស៊ានក៏ដូចជាអនុតំបន់ទន្លេមេគង្គផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ