រដ្ឋមន្រ្តីការពារជាតិអាមេរិកអះអាងថា នៅតែរក្សារាល់បទដាក់ទណ្ឌកម្មលើ ស.ប.ប.ក ដដែល

(VOVWORLD) -រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានថ្លែងដូច្នេះ នាថ្ងៃទី ៩ ខែសីហា នៅក្នុងកិច្ចចរចាជាមួយ លោក Jeong Kyeong-doo រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង  ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់ប្រមុខមន្ទីរបញ្ចកោណនៅប្រទេសសម្ព័ន្ធមិត្តកូរ៉េខាងត្បូង។ 
រដ្ឋមន្រ្តីការពារជាតិអាមេរិកអះអាងថា នៅតែរក្សារាល់បទដាក់ទណ្ឌកម្មលើ ស.ប.ប.ក ដដែល - ảnh 1 រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

អាមេរិកបានត្រៀមខ្លួនជាស្រេចចូលរួមដំណើរការការទូតជាមួយ ស.ប.ប.ក សំដៅពន្លឿនដំណើរការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប៉ន្តែទីក្រុងវ៉ាស៊ីនតោននឹងនៅតែរក្សាបទដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងដដែល រហូតដល់ពេលណាដែលប្រទេសនេះបោះបង់ចោលកម្មវិធីនុយក្លេ អ៊ែររបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានថ្លែងដូច្នេះ នាថ្ងៃទី ៩ ខែសីហា នៅក្នុងកិច្ចចរចាជាមួយ លោក Jeong Kyeong-doo រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង  ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់ប្រមុខមន្ទីរបញ្ចកោណនៅប្រទេសសម្ព័ន្ធមិត្តកូរ៉េខាងត្បូង។ លោក Mark Esper ក៏បាន សង្កត់ធ្ងន់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងបញ្ហា ស.ប.ប.ក។ លោករដ្ឋមន្ត្រីបានអះអាងថា ទស្សនៈរបស់អាមេរិកគឺ រក្សារាល់វិធានការហ៊ុមព័ទ្ធរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ
ចំពោះស.ប.ប.ក រហូតដល់ពេលណាដែល ទីក្រុងព្យុងយ៉ាងអនុវត្តន៍ការលុបបំបាត់នុយគ្លេអ៊ែរ ដែលមិនអាចប្រែក្រឡាស អាចត្រួតពិនិត្យបាន និងពេញលេញនៅលើ ឧបទ្វីបកូរ៉េ។ តាមមន្ត្រីរូបនេះថា អាមេរិកបានត្រៀមខ្លួនជាស្រេចចូលរួមដំណើរការការទូតជាមួយ ស.ប.ប.ក សំដៅជំរុញរាល់កិច្ចសន្យា ដែលទទួលបានក្នុងសេចក្ដីថ្លែងការណ៍រួមនៅក្នុងកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក - ស.ប.ប.ក លើកទី ១ នៅប្រទេសសឹង្ហបូរីកាលពីឆ្នាំ២០១៨ កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ