រដ្ឋមន្រ្តីការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយក្រុមការងារសមាគមន៍អតីតយុទ្ធជននៃកងយោធពលខេមរៈភូមិន្ទ

រដ្ឋមន្រ្តីការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយក្រុមការងារសមាគមន៍អតីតយុទ្ធជននៃកងយោធពលខេមរៈភូមិន្ទ - ảnh 1
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី២២ ធ្នូ នៅជំនួបសន្ទនាជាមួយក្រុមការងារសមាគមន៍
អតីតយុទ្ធជននៃកងយោធពលខេមរៈភូមិន្ទដឹកនាំដោយអនុប្រធាននិងជាអគ្គលេខា
ធិការសមាគមន៍ នាយឧត្តមសេនីយ៍ គន់ គីម ដែលកំពុងបំពេញ ទស្សនកិច្ចការងារ
នៅវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋ មន្រ្តីក្រសួងការពារ
ប្រទេសវៀតណាមបានអះអាងថា រដ្ឋាភិបាល ប្រជាជននិង កងទ័ពប្រជាជនវៀត
ណាមជានិច្ចកាលគោរព អភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាព ជាមួយរាជរដ្ឋាភិបាល
ប្រជាជននិងកងយោធពលខេមរៈភូមិន្ទ។កងទ័ពប្រជាជន វៀតណាមនឹងធ្វើអស់ពី
កម្លាំងកាយចិត្តដើម្បីរក្សា ពង្រឹងនិងពង្រីកទំនាក់ទំនង សាមគ្គីភាពរវាងប្រទេស
ទាំងពីរ។នាយឧត្តមសេនីយ៍ Phung Quang Thanh បាន ជឿជាក់ថា ការបង្កើនកិច្ច
សហប្រតិបតិ្តការ ចែករំលែកបទពិសោធន៍ រៀនសូត្រ គ្នាទៅវិញទៅមករវាងភាគី
ទាំងពីរគឺចាំបាច់ណាស់ ដោយបានរួមចំណែកជាក់ស្ដែង ក្នុងការពង្រឹងទំនាក់
ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ