រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុននឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៥ខែមករាឆ្នាំ២០២០
(VOVWORLD) - នាថ្ងៃទី៥ខែមករាខាងមុខ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចនៅប្រទេសអាស៊ី អាគ្នេយ៍ចំនួន៤រួមមានវៀតណាម ថៃ ហ្វីលីពីននិងឥណ្ឌូនេស៊ី។
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi (រូបថត៖ Asian Nikkei Review) |
មន្ត្រីមួយ រូបនៃក្រសួងការបរទេសជប៉ុនបានអោយដឹងថា គោលដៅនៃដំណើរទស្សន កិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមករា គឺសំដៅបង្កើនកិច្ចសហ ប្រតិបតិ្តការរវាងវៀតណាមនិងជប៉ុននៅវេទិកាតំបន់និងអន្តរជាតិ ជំរុញ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីជាមួយវៀតណាម។ ដំណើរទស្សនកិច្ចលើក នេះក៏សំដៅអះអាងនូវកិច្ចសហប្រតិបតិ្តការរវាងជប៉ុននិងវៀតណាមក្នុងការរក្សានិងពង្រឹងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរី ភាពនិងបើកចំហផងដែរ៕