រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

(VOVWORLD) - នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២០ ខែវិច្ឆិកា រដ្ឋមន្រ្តីទាំងពីរបាន ផ្លាស់ប្ដូរមតិស្ដីពីបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នាហើយសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍ។ 
រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1 ពិធីទទួលបដិសណ្ឋារកិច្ចរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper (រូបថត៖ TTXVN)

  តាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាម រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែវិច្ឆិកា សំដៅបង្កើនទំនាក់ទំនងមិត្តភាពក៏ដូចជា ជំនឿទុកចិត្តគ្នារវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-អាមេរិក។

        នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២០ ខែវិច្ឆិកា រដ្ឋមន្រ្តីទាំងពីរបាន ផ្លាស់ប្ដូរមតិស្ដីពីបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នាហើយសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍ។ ភាគីទាំង ពីរបានឯកភាពបន្តជំរុញខ្លាំងនូវខ្លឹមសារសហប្រតិបតិ្តការនានានៅក្នុងអនុស្ស រណៈយោគយល់គ្នាស្ដីពីការជំរុញកិច្ចសហប្រតិបតិ្តការការពារជាតិដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១១ សេចក្ដីថ្លែងការណ៍ទស្សនៈវិស័យស្ដីពីទំនាក់ ទំនងការពារជាតិដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥និងផែនការសហប្រតិបតិ្តការដំណាក់កាល២០១៨-២០១៩ ដែលផ្ដោតទៅលើវិស័យសំខាន់ៗដូច ជា៖ ការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក ការបង្កើនយន្តការពិគ្រោះ យោបល់ កិច្ចសន្ទនា កិច្ចសហប្រតិបតិ្តការដោះស្រាយផលវិបាកដោយសង្គ្រាម ជាដើម។

        នាពេលខាងមុខនេះ ភាគីទាំងពីរនឹងសហការគ្នាដំណើរការគម្រោងបោស សម្អាតបរិស្ថានបំពុលដោយសារធាតុគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa ស្វែងរក ជួយសង្គ្រោះ គ្រោះមហន្តរាយនិងជួយឧបត្ថម្ភមនុស្សធម៌ ស្រាវ ជ្រាវពីកិច្ចសហប្រតិបតិ្តការលើវិស័យឧស្សាហកម្មការពារជាតិនិងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ