រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានធ្វើដំណើរដោយចៃដន្យទៅអាហ្វហ្គានីស្ថាន
(VOVWORLD) - នាថ្ងៃទី ២០ ខែតុលា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper បានធ្វើដំណើរដោយចៃដន្យទៅកាន់អាហ្វហ្គានីស្ថាន។
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper (AFP./TTXVN) |
គោលបំណងនៃការធ្វើដំណើរដោយចៃដន្យនេះរបស់រដ្ឋមន្រ្តីលោក Esper ត្រូវបានចាត់ទុកថា សំដៅនាំកិច្ចពិភាក្សាជាមួយតាលីបង់វិលត្រលប់មកទិសត្រឹមត្រូវវិញបន្ទាប់ពីប្រធានាធិបតី Donald Trump បានលុបចោលកិច្ចចរចាកាលពីខែកញ្ញាកន្លងមកនោះ។ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Mark Esper ទៅកាន់អាហ្វហ្គានីស្ថានចាប់តាំងពីលោកបានទទូលតំណែងកាលពីខែកក្កដាកន្លងមុក។
តាមរំពឹងទុក លោក Mark Esper នឹងមានការជួបពិភាក្សាជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះលោក Ashraf Ghani និងជួបប្រាស្រ័យជាមួយកងទ័ពអាមេរិកដែលឈរនៅអាហ្វហ្គានីស្ថាន។