រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍រដ្ឋមន្រ្តីការពារជាតិកម្ពុជានិងរដ្ឋមន្រ្តីការពារជាតិឡាវ
(VOVWORLD) - គណៈប្រតិភូយោធាជាន់ខ្ពស់នៃព្រះរាជា ណាចក្រកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀបាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ កំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ១៩- ២២ ខែធ្នូ និងអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុ ស្សាវរីយ៍លើកទី ៣០ នៃទិវាការពារជាតិរបស់ប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩ - ២២ ធ្នូ ២០១៩) និងលើកទី ៧៥ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០១៩)។
នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ទៀបាញ់ អញ្ជើញត្រួតពលកងទ័ពកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម |
នាព្រឹកថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋ មន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។ នៅក្នុងជំនួបពិភាក្សា បន្ទាប់ពីពិធីទទួលស្វាគមន៍មក ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បាននាំមកនូវលទ្ធផលជាក់ស្តែងនិងជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ ៗ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាព ផ្តោតសំខាន់ទៅលើការជំរុញការឃោសនា ជាពិសេសគឺផ្សព្វផ្សាយអោយយុវជនជំនាន់ក្រោយអំពីចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរក្នុងស្ថានភាពថ្មី។ លើសពីនេះទៅទៀតគឺ ជំរុញយ៉ាងខ្លាំងការផ្លាស់ប្តូរ ការផ្គត់ផ្គង់ព័ត៌មាន ការកំណត់ទិសដៅនៃសតិអារម្មណ៍ សាធារណៈមតិនិងចែករំលែកបទពិសោធន៍ក្នុងវិស័យគំនិតវប្បធម៌។
យ៉ាងណាមិញ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខនិងសុវត្ថិភាពលើខ្សែព្រំដែនទាំងមូល លើកកម្ពស់គុណភាពក្នុងការបណ្តុះបណ្តាល ជាពិសេសគឺការងារស្វែងរក ជិកគាស់និងធ្វើមាតុភូមិនិវត្តន៍ ឥដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលបានពលីជីវិតនៅកម្ពុជានាគ្រា សង្គ្រាម។
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា នាយឧត្តមសេនីយ៍ Ngo Xuan Lich និងនាយឧត្តមសេនីយ៍ ទៀបាញ់ បានចុះហត្ថលេខាលើពិធីសារសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០២០-២០២៤ និងផែនការសហប្រតិបត្តិការឆ្នាំ ២០២០ រវាងក្រសួងការពារប្រទេស វៀតណាមនិងក្រសួងការពារជាតិកម្ពុជា។
នាថ្ងៃដដែល នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រ ទេសវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ ចំពោះនាយឧត្តមសេនីយ៍ Chansamone Chanyalath រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងថា នឹងខិតខំប្រឹងប្រែងថែមទៀត ដើម្បីចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម - ឡាវនិយាយដោយឡែកនិងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជានិយាយរួម។ ជាពិសេស ជំរុញការផ្សព្វផ្សាយនិងការអប់រំដល់មន្រ្តី កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ អោយយល់ដឹងកាន់តែយ៉ាងជ្រាលជ្រៅ ថែមទៀតចំណងមិត្តភាពដ៏ធំធេង សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ វៀតណាម - ឡាវ។
ក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើពិធីសារនៃកិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០២០-២០២៤ និងផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០ រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិឡាវផងដែរ៕