រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា

រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា - ảnh 1
រដ្ឋមន្រ្តី Phung Quang Thanh ជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូត
វៀតណាមប្រចាំនៅឥណ្ឌា (រូបថត៖TTXVN)

(VOVworld) - ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនៅឥណ្ឌា នារសៀលថ្ងៃទី
២៤ ឧសភា រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh បាន
មានជំនួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅ
ឥណ្ឌានិងស្ថាប័នអមស្ថានទូតផ្សេងៗទៀតផង។លោកPhung Quang Thanh មាន
គោលបំណងថា កម្មាភិបាលទាំងអស់នៃស្ថានទូតក៏ដូច ជាស្ថាប័នវៀតណាមប្រចាំ
នៅឥណ្ឌាផ្សេងៗ សំរេចល្អភារកិច្ច រួមចំណែកបង្កើន ទំនាក់ទំនងសហប្រតិបតិ្តការ
លើគ្រប់វិស័យរវាងវៀតណាមនិងឥណ្ឌា ក្នុងនោះ មានវិស័យសេដ្ឋកិច្ចនិងការពារ
ប្រទេស។ក្នុងឱកាសនេះដែរ ទីប្រឹក្សា Tran Quang Tuyen បានប្រគល់ជូនអនុឧត្តម
នាវី Nguyen Van Ninh មេបញ្ជាការរងកងទ័ពជើងទឹកវៀតណាមទឹកប្រាក់ជិត១៥០០
ដុល្លាអាមេរិក ដោយស្ថានទូតនិងសហគមន៍ជនវៀតណាមនៅឥណ្ឌារៃអង្គាស ដើម្បីការពារកោះសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ