រដ្ឋមន្រ្តីក្រសួងនគបាលវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋ មន្រ្តីហុងគ្រីស

រដ្ឋមន្រ្តីក្រសួងនគបាលវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋ មន្រ្តីហុងគ្រីស - ảnh 1
រដ្ឋមន្រ្តីក្រសួងនគបាលវៀតណាម Tran Dai Quang
(រូបថតៈ Internet)

(VOVworld)-នាថ្ងៃទី១៦វិច្ឆិកានៅទីក្រុងហាណូយ ឧត្តមសេនីយ៌ឯក Tran Dai
Quang សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្រ្តីក្រសួងនគ​បាលវៀត
ណាម បានទទួលជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្រ្តីហុងគ្រិស Tibor
Navracsics ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ រដ្ឋមន្រ្តី Tran
Dai Quang បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃ
ណីយ៉ាងល្អប្រសើ រវាងប្រទេសទាំងពីរ និយាយរួម និងរវាងក្រសួងនគបាលវៀត
ណាមជាមួយស្ថាប័នទាក់ទិននានារបស់ហុងគ្រិសនិយាយដោយឡែក។ រដ្ឋមន្រ្តី
Tran Dai Quang បានថ្លែងអំណរគុណចំពោះរដ្ឋាផិបាលហុងគ្រិសដែលសហប្រ
តិបត្តិការជាមួយក្រសួងនគបាលវៀតណាមក្នុងការបណ្តុះបណ្តាលកម្មាភិបាលក៏
ដូចជាក្នុងការតស៊ូបង្ការប្រឆាំងបទល្មើស។រដ្ឋមន្ត្រី Tran Dai Quang ក៏សង្ឃឹមថា
ឧបនាយករដ្ឋមន្រ្តីហុងគ្រិស Tibor Navracsics នឹងបន្តការដឹកនាំស្ថាប័ន មាន
សមត្ថកិច្ចនានារបស់ហុងគ្រិសរួមផ្សំនិងជួយក្រសួងនគបាលវៀតណាមក្នុង
ការអនុវត្តន៌ប្រកបដោយប្រសីទភាពប្រព័ន្ធគ្រប់គ្រង់ទិន្នន័យ​ ប្រជាជន ប្រយុទ្ធ
ប្រឆាំងបទល្មើស ក៏ដូចជាសហការគ្នាលើបណ្តាវេទិការ ទ្វេភាគីនិងពហុភាគី
អំពីបញ្ហាសន្តិសុខតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ