រដ្ឋមន្រ្តីក្រសួងនគរបាល លោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតកាតាប្រចាំនៅវៀតណាមលោក Mohamed Ismael Al- Emad
(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែតុលា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានទទួលជួបឯកអគ្គរដ្ឋទូតកាតាប្រចាំនៅវៀតណាម លោក Mohamed Ismael Al- Emad ក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។
រដ្ឋមន្ត្រី To Lam បានទទួលជួបលោក Mohamed Ismail Al Emadi ឯកអគ្គរដ្ឋទូតកាតាប្រចាំនៅវៀតណាម។ (ប្រភព៖ ក្រសួងនគរបាល) |
នៅក្នុងជំនួបនេះ រដ្ឋមន្រ្តី To Lam បានមានប្រសាសន៍ថា ដោយឈរលើមូលដ្ឋាននៃ“កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃរដ្ឋកាតា” ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៤នោះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានអនុវត្តជាក់ស្តែងលើវិស័យជាច្រើន។ រដ្ឋមន្ត្រី To Lam ជឿជាក់ថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានជំរុញថែមទៀតឲ្យបានសមស្របនឹងសក្តានុពល ឧត្តមភាព ក៏ដូចជាបំណងប្រាថ្នា និងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសន្តិសុខ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ ទន្ទឹមនឹងនេះ លោកមានបំណងថា តោះបីជាស្ថិតក្នុងឋានៈការងារថ្មី ឯកអគ្គរដ្ឋទូតនឹងបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធរបស់កាតា ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមចំណែកធានាសន្តិសុខជាតិ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ដើម្បីសន្តិភាព ស្ថិរភាព និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕