រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម៖ រក្សាស្ថិរភាពនយោបាយការពាររឹងមាំ សន្តិសុខជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤ នាថ្ងៃទី៤ ខែវិច្ឆិកា រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក To Lam បានថ្លែងរបាយ  ការណ៍ស្ដីពីការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនិងអំពើរំលោភ ច្បាប់ឆ្នាំ២០១៩ ដែលក្នុងនោះសង្កត់ធ្ងន់ទៅលើទិសដៅនិងដំណោះស្រាយ សម្រាប់ឆ្នាំ២០២០។

រដ្ឋមន្រ្តីលោក To Lam បានលើកច្បាស់ថា៖

        “រដ្ឋាភិបាលផ្ដោតសំខាន់ទៅលើការបញ្ជាណែនាំ អនុវត្តភារកិច្ច ដំណោះ ស្រាយសំខាន់ៗ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ត សារា ចរណ៍របស់មជ្ឈឹមបក្ស រដ្ឋសភា សំដៅពង្រីកកម្លាំងសរុបនៃប្រព័ន្ធនយោបាយ ទាំងមូល ប្រជាជនទាំងមូលក្នុងការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋ កម្មនិងអំពើរំលោភច្បាប់។ រៀបចំអោយបានល្អនូវការងារក្ដាប់ជាប់ វិភាគ ព្យាករណ៍សភាពការណ៍ពិភពលោក តំបន់ ដើម្បីធ្វើសេនាធិការទាន់ពេលវេលា ស្ដីពីគោលជំហរ ដំណោះស្រាយការពារសន្តិសុខជាតិ រក្សាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារសុវត្ថិភាពយ៉ាងដាច់ខាតចំពោះ ព្រឹត្តិការណ៍ធំៗរបស់ប្រទេសជាតិ ជាពិសេសគឺមហាសន្និបាតបក្សភាគគ្រប់ជាន់ ថ្នាក់ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ និងព្រឹត្តិការណ៍កិច្ច ការបរទេសក្នុងឆ្នាំប្រធានអាស៊ានរបស់វៀតណាមផងដែរ”។

        ក្នុងពេលជាមួយគ្នានោះ ថ្លែងរបាយការណ៍ស្ដីពីការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឆ្នាំ២០១៩ អគ្គអធិការរដ្ឋាភិបាលលោក Le Minh Khai បានសង្កត់ធ្ងន់ថា៖

        “ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលបន្តកំណត់ថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុក រលួយគឺជាភារកិច្ចស្នូល។ ទន្ទឹមនឹងនោះផ្ដោតសំខាន់ទៅលើការបញ្ជាអោយ អនុវត្តដោយព្រមៗគ្នានូវក្រុមភារកិច្ចដំណោះស្រាយទាំង៩ដូចជា៖ត្រួតពិនិត្យ ឡើងវិញ បំពេញយន្តការ គោលនយោបាយស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចសង្គមលើ គ្រប់វិស័យ រៀបចំការឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់ស្ដីពីការងារប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ជំរុញការអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បង្កើនការងារត្រួតពិនិត្យ អធិការកិច្ច សវនកម្ម ជំរុញដំណើរការផ្ទៀងផ្ទាត់ ស៊ើប អង្កេត ចោទប្រកាន់និងកាត់ទោសបណ្ដារឿងក្ដីអំពើពុករលួយដែលបានរកឃើញ បង្កើនវិធានការធ្វើបត្យប័ន រកចាប់ខ្លួនឧក្រិដ្ឋជនពុករលួយ និងដកហូត ទ្រព្យសម្បត្តិពីអំពើពុករលួយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ