រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក To Lam ទទួលជួបជាមួយគណៈប្រតិភូទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង
(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃទីភ្នាក់ងារស៊ើបការណ៍ជាតិកូរ៉េខាងត្បូង (NIS) ដឹកនាំដោយ លោក Choi Yong Hwan អនុប្រធានទី ១ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ទិដ្ឋភាពនៃជំនួប |
ក្នុងជំនួបនេះ រដ្ឋមន្រ្តីលោក To Lam បានសង្កត់ធ្ងន់ថា ក្រសួងនគរបាលវៀតណាមនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីនាំទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ ងារទាំងពីរទទួលបានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សង្គម ក៏ដូចជាសុវត្ថិភាពនៃប្រទេសនីមួយៗផងដែរ។ លោក Choi Yong Hwan បានបញ្ជាក់ថា លោកនឹងជំរុញយ៉ាងសកម្ម នូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាងទីភ្នាក់ងារប្រតិបត្តិច្បាប់កូរ៉េខាងត្បូង ជាពិសេសគឺ NIS ជាមួយនឹងក្រសួងនគរបាល វៀត ណាមជាពិសេស ធានាសន្តិសុខនិងសណ្តាប់ធ្នាប់ បង្ការប្រឆាំងនឹងឧក្រិដ្ឋកម្ម ការពារសន្តិសុខជាតិរបស់ប្រទេសនីមួយៗ ដើម្បីជីវភាពសុខសាន្តត្រាននិងសុភមង្គលរបស់ប្រជាជនគ្រប់រូប៕