រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា
(VOVworld) - នារសៀលថ្ងៃទី១២ មករា នៅរដ្ឋធានីហាណូយនាយឧត្តមសេនីយ៍
Tran Dai Quang រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោក Herminio Lopez Diaz។នៅជំនួប
នេះ រដ្ឋមន្រ្តី Tran Dai Quang បានសម្ដែងក្ដីសប្បាយរីករាយចំពោះការបោះជំហាន
ដ៏ល្អប្រសើរក្នុងទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាព ជាប្រពៃណីរវាងបក្សទាំង២
រដ្ឋទាំង២ និងរវាងក្រសួងនគរបាលវៀតណាមជាមួយក្រសួងមហាផ្ទៃគុយបានា
ពេលកន្លងទៅ។នាពេលខាងមុខ ភាគីទាំង២បានឯកភាពថានឹងជំរុញខ្លាំងសកម្ម
ភាពសហប្រតិបតិ្តការ រួមចំណែកពង្រឹកនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្តការដ៏
ល្អប្រសើររវាងប្រទេសទាំង២។
|
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម Tran Dai Quang (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោក Herminio Lopez Diaz |
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតគុយបា Herminio Lopez Diaz បានអះអាងថា នឹងខំប្រឹង
ប្រែងអស់ពីកម្លាំងកាយចិត្ត រួមចំណែកជំរុញខ្លាំង ពូនជ្រុំសំរាប់ការអភិវឌ្ឍន៍
ទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពជាប្រពៃណីរវៀតណាម គុយបាលើគ្រប់
វិស័យ៕