រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន

រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន - ảnh 1
នាយឧត្តមសេនីយ៍ Tran Dai Quang (ខាងស្ដាំ)រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម
ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Hong Xiaodong
(រូបថត៖VGP)

(VOVworld) - នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក
Hong Xiaodong នាថ្ងៃទី៣ កុម្ភៈ នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្រ្តីក្រសួង
នគរបាលវៀតណាមបានសង្កត់ធ្ងន់ថា ក្រោយពីសន្និសីទអំពីកិច្ច សហប្រតិបតិ្តការ
លើការងារបង្ការប្រយុទ្ធប្រឆាំងបទល្មើសរវាងក្រសួងនគរបាល នៃប្រទេសទាំង២
មក ស្ថាប័នមានសមត្ថកិច្ចនានានៃភាគីទាំង២បានសហការ យ៉ាងស្អិតរមួតនិង
ទទួលបានលទ្ធផលសកម្មជាច្រើន រួមចំណែកធានាសន្តិសុខ សណ្ដាប់ធ្នាប់នៃ
ប្រទេសនិមួយៗ។លោក Tran Dai Quang បានថ្លែងអំណរគុណ ចំពោះលោក
ឯកអគ្គរដ្ឋទូតនិងស្ថានទូតចិនប្រចាំនៅវៀតណាមដោយមានការរួម វិភាគទាន
យ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងក្រសួង នគរបាល
វៀតណាមជាមួយស្ថាប័នអនុវត្តច្បាប់នានារបស់ចិន។ឯកអគ្គរដ្ឋទូតលោក
Hong Xiaodong បានអះអាងថា នឹងបន្តធ្វើអស់ពីកម្លាំងកាយចិត្តដើម្បី ជំរុញ
ទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២លើគ្រប់វិស័យនិយាយរួម និងវិស័យធានាសន្តិសុខសណ្ដាប់ធ្នាប់និយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ