រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួប្រធានអគ្គស្នងការក្រសួង នគរបាលរដ្ឋអ៊ីស្រាអែល

(VOVWORLD) - នារសៀលថ្ងៃទី៣ ខែកក្កដា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានទទួលជួបលោក Moshe Edri ប្រធានអគ្គស្នងការក្រសួងនគរបាលរដ្ឋអ៊ីស្រាអែល ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការ ងារនៅវៀតណាម។
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួប្រធានអគ្គស្នងការក្រសួង នគរបាលរដ្ឋអ៊ីស្រាអែល - ảnh 1ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម (ខាងស្ដាំ) ទទួលជួបលោក Moshe Edri ប្រធានអគ្គស្នងការក្រសួងនគរបាលរដ្ឋអ៊ីស្រាអែល (រូបថត៖ cand.com.vn)

ថ្លែងមតិក្នុងជំនួបនេះ លោក To Lam បានសម្ដែងគោល បំណងថា នាពេលខាងមុខ ក្រសួងទាំងពីរនឹងបន្តបើកទូលាយទំនាក់ទំនងសហ ប្រតិបតិ្តការលើវិស័យនានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ក្នុងនោះ បង្កើនការផ្លាស់ប្ដូរព័ត៌មាន ចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងបទ ល្មើស ពិសេសគឺបទល្មើសឆ្លងដែន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យសន្តិសុខបណ្ដាញអ៊ីនធឺណែតជាដើម។

        នាព្រឹកថ្ងៃដដែល នៅទីក្រុងហាណូយ គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរ បាលវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្រ្តី ក្រសួងនគរបាលវៀតណាម បានជួបចរចាជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួង នគរបាលរដ្ឋអ៊ីស្រាអែលដឹកនាំដោយលោក Moshe Edri អគ្គនាយកក្រសួង នគរបាលរដ្ឋអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ