រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចប្រទេសសឹង្ហបុរី

រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចប្រទេសសឹង្ហបុរី - ảnh 1
រដ្ឋមន្ត្រី Bui Quang Vinh ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
និងឧស្សាហកម្មសឹង្ហបុរី លោក Lim Hng Kiang (រូបថតៈ vietnam+)

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសសឹង្ហបុរី របស់គណៈ
 ប្រតិភូក្រសួងផែនការនិងវិនិយោគវៀតណាមចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥វិច្ឆិកា រដ្ឋ
មន្រ្តីក្រសួង លោក Bui Quang Vinh បានមានជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រ​សួង
ពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរី លោក Lim Hng Kiang និងថ្នាក់ដឹកនាំ អង្គ
ភាពអាជីវកម្មមួយចំនួនរបស់សឹង្ហបុរី ព្រមទាំងធ្វើជាអធិបតី សិក្ខាសាលា ពន្លឿន
ការវិនិយោគរបស់សឹង្ហបុរីចូល Phu Quoc ចំណុះខេត្ត Kien Giang របស់វៀតណាម។

        តាមលោក Bui Quang Vinh ថា ដំណើរទស្សនកិច្ចការងារលើកនេះ សំដៅ
 តភ្ជាប់រាល់សកម្មភាពដែលបានដាក់ចេញ ក្នុងកម្មវិធីផ្សារភ្ជាប់ខឿនសេដ្ឋកិច្ច
 វៀតណាម និងសឹង្ហបុរីថ្នាក់រដ្ឋមន្រ្តីលើកទី១០ ដែលទើបនឹងបានរៀបចំឡើងនា
 ខែមេសាកន្លងទៅ។

        នាថ្ងៃទី៥វិច្ឆិកា លោករដ្ឋមមន្ត្រី Bui Quang Vinh បានអញ្ជើញចូលរួមសន្និ
សីទពន្លឿនវិនិយោគចូលខេត្ត Ha Tinh សំដៅអំពាវនាវការវិនិយោគពី សឹង្ហបុរី
ទៅលើវិស័យគីមីឥន្ធនៈ សេវ៉ាកម្មទំនើប​ ឧ្សាហកម្មកែច្នៃ និងអភិវឌ្ឍន៍ហេដ្ឋា
 រចនាសម្ព័ន្ធជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ