រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកអំពាវនាវឱ្យ G20 បង្កើន​ការជួយ​ឧបត្ថម្ភដល់បណ្ដាប្រទេសក្រីក្រ

(VOVWORLD) - នៅថ្ងៃទី ២៥ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានសម្តែងការគាំទ្រចំពោះការបែងចែកថ្មីនៃសិទ្ធិដកទុនពិសេស (SDG) នៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សំដៅជួយឧបត្ថម្ភដល់ប្រទេសក្រីក្រ។ 
រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកអំពាវនាវឱ្យ G20 បង្កើន​ការជួយ​ឧបត្ថម្ភដល់បណ្ដាប្រទេសក្រីក្រ - ảnh 1រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen (រូបថត៖ Joshua Roberts / រ៉យទ័រ)

ទោះយ៉ាងណាក៏ដោយ លោកស្រីរូបនេះបានចាត់ទុកថា ចាំបាច់ត្រូវមានតួរលេខរួម ដើម្បីធានាតម្លាភាព អំពីរបៀបដែល SDG ត្រូវបានប្រើប្រាស់ និងប្រតិបត្តិការ។ ក្នុងលិខិត ផ្ញើជូនបណ្ដាមន្ត្រីហិរញ្ញាវត្ថុនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មី (G20) នោះ លោកស្រី Janet Yellen បានចាត់ទុកថា ការបែងចែក SDR ថ្មីអាចជួយបង្កើនលទ្ធភាពទូទាត់សម្រាប់បណ្ដាប្រទេសក្រីក្រ ក៏ដូចជា ជួយសម្រួលកិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ច និងសុខាភិបាលបន្ទាន់របស់ពួកគេឡើងវិញ។ លើលពីនេះទៅទៀត លោកស្រី Janet Yellen បានអំពាវនាវដល់រដ្ឋាភិបាលនៃបណ្ដាប្រទេស G20 បន្តផ្ដល់ការជួយឧបត្ថម្ភចាំបាច់ដើម្បីស្តារខឿនសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ