រដ្ឋមន្រ្តីធនធាននឹងបរិស្ថានសន្ទនាផ្ទាល់ជាមួយប្រជាជន។

រដ្ឋមន្រ្តីធនធាននឹងបរិស្ថានសន្ទនាផ្ទាល់ជាមួយប្រជាជន។ - ảnh 1
រដ្ឋមន្រ្តីក្រសួងធនធាននឹងបរិស្ថាន​ Nguyen Minh Quang (រូបថត៖Internet)
ថ្ងៃទី​៦មេសា រដ្ឋមន្រ្តីក្រសួងធនធាន​នឹងបរិស្ថាន​Nguyen Minh Quang​នឹងថ្នាក់ដឹកនាំក្រសួង​បានសន្ទនាផ្ទាល់ជាមួយប្រជាជនតាមរយះ គេហទំព័រអេឡិចត្រូនិចរបស់រដ្ឋាភិបាល។ការសន្ទនាប្រមូលផ្តុំទៅលើ បញ្ហាសំខាន់១ចំនួនដូចជា៖ដីធ្លី ផលរ៉ែ​នឹងការប្រែប្រួល
អាកាសធាតុ។ ខ្លឹមសារដែលបានប្រជាជនយកចិត្តទុកដាក់បំផុតគឺ​ការគ្រប់គ្រងនឹង ការរៀបចំប្រើប្រាស់ដីធ្លី​ពិសេសគឺដីកសិកម្ម។ចំពោះសភាពការប្រភព ទឹកនៅតំបន់
ជាច្រើនត្រូវកខ្វក់យ៉ាងធ្ងន់ធ្ងរ​ អនុរដ្ឋមន្រ្តីក្រសួងធនធាន បរិស្ថាន​  Bui Cach Tuyen ​
លើកច្បាស់ថា៖ សកម្មភាពនៅបណ្តាមណ្ឌលឧស្សាហកម្ម​នឹងបានឃ្លាំមើលដោយ
កាមេរ៉ា​ដែលបញ្ជូនតួរលេខមកមជ្ឈមណ្ឌល​ហើយទៅកាន់អគ្គនាយកដ្ឋាន បរិស្ថាន
នៅហាណូយ។ក្នុងរយះពេលខាងមុខ​យើងខ្ញុំនឹងតម្លើងប្រព័ន្ធ ឃ្លាំមើលស្វ័យប្រវត្ត​ដើម្បីឃ្លាំមើលការដោះស្រាយជាតិរាវ​ ជាតិរឹង​នឹង ជាតិឧស្ម័នបញ្ចេញចោល។ក្រសួងក៏សកម្មរួមសហការជាមួយបណ្តាតំបន់ដើម្បីឃ្លាំមើលនឹងពិន័យបណ្តាមណ្ឌល
ឧស្សាហកម្មដែលបង្កឲ្យមានភាពកខ្វក់ ​ជះឥទ្ធិពលដល់ជីវភាបរស់នៅប្រជាជន។         សន្ទនាដោយផ្ទាល់របស់បណ្តារដ្ឋមន្រ្តីគឺជាសកម្មភាពសំដៅអនុវត្ត មតិរបស់នាយក
រដ្ឋមន្រ្តីNguyen Tan Dung​សំណូមពរថ្នាក់ដឹកនាំបណ្តា ក្រសួងបណ្តាផ្នែកនឹងតំបន់នានា
បង្កើនការជួបប្រាស្រ័យជាមួយប្រជាជនសំដៅរួមចំណែកកំណត់ទឹសសាធារណះមតិ​ បង្កការស្រុះចិត្តគំនិតក្នុង ការអនុវត្តបណ្តាគោលនយោបាយគោលមាគា៍របស់បក្សនឹង
ច្បាប់របស់រដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ