រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃបណ្តាប្រទេស G7 ពិភាក្សាពីយុទ្ធសាស្ត្រសម្រាប់ជំរុញសេដ្ឋកិច្ច

(VOVWORLD) - កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងតាមរយៈទូរស័ព្ទ ដោយមានការចូលរួមពីមន្រ្តីហិរញ្ញវត្ថុឈានមុខគេនៃប្រទេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស សហភាពអឺរ៉ុបនិងក្រុម Eurogroup។
រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃបណ្តាប្រទេស G7 ពិភាក្សាពីយុទ្ធសាស្ត្រសម្រាប់ជំរុញសេដ្ឋកិច្ច - ảnh 1រដ្ឋមន្រ្តីរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin (កណ្តាល) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាននៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២០

នៅថ្ងៃទី ៣០ ខែមេសា រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេ លើពិភពលោក (G7) បានពិភាក្សាអំពីយុទ្ធសាស្ត្រ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច នៅពេលដែល ខឿនសេដ្ឋកិច្ចទាំងនេះ បានបើកដំណើរការឡើងវិញ បន្ទាប់ពីត្រូវបានកក់ស្ទះ ដោយរាល់វិធានការរារាំងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាត COVID-19។

ក្រសួងរតនាគារ សហរដ្ឋអាមេរិកបាននិយាយថា រដ្ឋមន្រ្តីរតនាគារ លោក Steven Mnuchin និងសម ភាគីរបស់លោកមកពីប្រទេស G7 ផ្សេងទៀត ក៏បានពិភាក្សាពីសារៈសំខាន់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏ដូចជា ប្រើការពិនិត្យការវិនិយោគដើម្បីកំណត់ហានិភ័យសន្តិសុខជាតិ។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងតាមរយៈទូរស័ព្ទ ដោយមានការចូលរួមពីមន្រ្តីហិរញ្ញវត្ថុឈានមុខគេនៃប្រទេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស សហភាពអឺរ៉ុបនិងក្រុម Eurogroup (រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេសដែលប្រើរូបិយប័ណ្ណអឺរ៉ុបរួម)។ បច្ចុប្បន្នអាមេរិកកាន់តួនាទីជាប្រធាន G7។

មុនពេលជំងឺរាតត្បាត COVID-19 ឆ្លងរាលដាល សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបក៏បានរឹតបន្តឹងបទ បញ្ញត្តិស្តីពីការត្រួតពិនិត្យការវិនិយោគបរទេស ដើម្បីទប់ទល់នឹងការដែលចិនកំពុងជំរុញការទិញយកទ្រព្យសម្បត្តិយុទ្ធសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ