រដ្ឋលេខាធិការក្រសួងការបរទេសកាតាបំពេញទស្សកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -នារសៀលថ្ងៃទី១១ ធ្នូ នៅទីក្រុងហាណូយលោក Don Tuan Phong អនុប្រធាន និងជាអគ្គលេខាធិការ ទទួលបន្ទុកសម្ព័ន្ធសមាគមមិត្តភាពវៀតណាម បានទទួលជួបគណៈប្រតិភូ ក្រុមប្រឹក្សាថ្នាក់ដឹកនាំនយោបាយវ័យក្មេងអាមេរិក 
រដ្ឋលេខាធិការក្រសួងការបរទេសកាតាបំពេញទស្សកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1រដ្ឋលេខាធិការក្រសួងការបរទេសកាតាបំពេញទស្សកិច្ចជាផ្លូវការនៅវៀតណាម 

នារសៀលថ្ងៃទី១១ ធ្នូ នៅទីក្រុងហាណូយលោក Don Tuan Phong អនុប្រធាន និងជាអគ្គលេខាធិការ ទទួលបន្ទុកសម្ព័ន្ធសមាគមមិត្តភាពវៀតណាម បានទទួលជួបគណៈប្រតិភូ ក្រុមប្រឹក្សាថ្នាក់ដឹកនាំនយោបាយវ័យក្មេងអាមេរិក ( ACYPL) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥ធ្នូ។ នៅទីនេះ លោក Don Tuan Phong  មានគោលបំណងថា៖ ប្រជាជននិងជំនាន់វ័យក្មេងវៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយអាមេរិក ពិសេសគឺក្នុងវិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងមនុស្សធម៌។ តាងនាមគណៈប្រតិភូ លោកស្រី Jennifer Mies Lowe សង្ឃឹមថា៖នាពេលខាងមុខនេះ នឹងមានសកម្មភាពជាច្រើនថែមទៀត ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរអាមេរិក-វៀតណាម។
ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅវៀតណាមគណៈប្រតិភូបានទៅទស្សនាភូមិមិត្តភាពវៀតណាម ស្វែងយល់អំពីការខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការងារដោះស្រាយការលំបាកដោយសង្គ្រាម ជាតិគីមីពុលពណ៌លឿងទុំDioxin និងជួបធ្វើការជាមួយក្រសួងការបរទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ