រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសស្ងើចសរសេរសក្តានុភាពអភិវឌ្ឍន៍របស់វៀតណាម

(VOVWORLD) - បន្ទាប់ពីដំណើរទស្សនកិច្ចការងារនៅវៀតណាម រដ្ឋលេខាធិការក្រសួង ការបរទេសអង់គ្លេសទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក Mark Field បានមាន អត្ថបទសរសេរអំពីសក្តានុភាពអភិវឌ្ឍន៍របស់សហគ្រាសអង់គ្លេសក្នុងពេលដែលផ្ទេទៅការវិនិយោគចូកនៅវៀតណាម។ 
រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសស្ងើចសរសេរសក្តានុភាពអភិវឌ្ឍន៍របស់វៀតណាម  - ảnh 1 រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសស្ងើចសរសេរសក្តានុភាពអភិវឌ្ឍន៍របស់វៀតណាម 

(VOVworld)  - បន្ទាប់ពីដំណើរទស្សនកិច្ចការងារនៅវៀតណាម រដ្ឋលេខាធិការក្រសួង ការបរទេសអង់គ្លេសទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក Mark Field បានមាន អត្ថបទសរសេរអំពីសក្តានុភាពអភិវឌ្ឍន៍របស់សហគ្រាសអង់គ្លេសក្នុងពេលដែលផ្ទេទៅការវិនិយោគចូកនៅវៀតណាម។ អត្ថបទសរសេរក្រោមចំណងជើងថា «ថៃនិង វៀតណាមដើរមុខគេសតវត្យរបស់ទ្វីបអាស៊ី នេះជាពេលវេលាសហគ្រាសអង់គ្លេសឆ្ពោះទៅខាងកើត» ដែលត្រូវបានផ្សព្វផ្សាយលើគេហទំព័រហិរញ្ញវត្ថុ City A.M. នាថ្ងៃទី ១៨ មករា លោក Mark Field បានអះអាងថា៖ នេះគឺជាសតវត្យរបស់ទ្វីបអាស៊ី ខណៈពេល ដែល បណ្ដាប្រទេសក្នុងតំបន់កាន់តែអះអាងនូវឋានៈជា «ប្រភពវប្បធម៌នយោបាយ និងសេដ្ឋកិច្ចសំខាន់របស់ពិភពលោក»។ លោកបានសង្កត់ធ្ងន់ថា៖ វៀតណាមកំពុង បើកចេញឱកាសជាច្រើនសំរាប់សហគ្រាសបរទេសនិយាយរួមនិងសហគ្រាសអង់គ្លេសនិយាយដោយឡែក។ អត្ថបទសរសេរក៏ឲ្យដឹងថែមទៀតថា៖ ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីវៀតណាម-អង់គ្លេសកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាកើន ២ ដង គិតតាំងពីពេលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែរគូយុទ្ធសាស្ត្រ នាឆ្នាំ ២០១០ ប៉ុន្តែ លោក Mark Field សង្កត់ធ្ងន់ថា៖ នៅមានឱកាសជាច្រើនកំពុងត្រូវបានឆ្លៀតយក។ ឆ្នាំ ២០១៨ វៀតណាមនិងអង់គ្លេសរំលឹកខួបលើកទី ៤៥ ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូត ហើយនេះនឹងជាពេលវេលាល្អប្រសើរដើម្បីសហគ្រាសអង់គ្លេសបង្ហាញឋានៈ«ជួរមុខ»របស់ខ្លួនលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុអប់រំនិងការស្រាវជ្រាវេជ្ជសាស្ត្រជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ