រដ្ឋវៀតណាមគោរពនិងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជនគ្រប់រូប

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសនៃបុរីវ៉ាទីកង់ លោក Miroslaw Wachowski ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។

រដ្ឋវៀតណាមគោរពនិងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជនគ្រប់រូប - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសនៃបុរីវ៉ាទីកង់ លោក Miroslaw Wachowski។ (រូបថត៖ VGP)

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានអះអាងថា រដ្ឋវៀតណាមជានិច្ចកាលអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងធានាសេរីភាពជំនឿសាសនារបស់ប្រជាជនទាំងអស់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពសាសនា រួមទាំងសាសនាកាតូលិកផងដែរ; ទន្ទឹមនឹងនោះ កោតសរសើរចំពោះដំប៉ូន្មាន និងសាររបស់សម្តេចប៉ាប ដែលលើកទឹកចិត្តសហ
គមន៍កាតូលិកវៀតណាម រួមកម្លាំងកាយចិត្តកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែល្អប្រសើរ។ ដោយមានគោលបំណងចង់ឲ្យ ទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់ រីកចម្រើនកាន់តែល្អប្រសើរ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានស្នើឲ្យ ភាគីទាំងពីរបន្តជំរុញដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យជាន់ខ្ពស់; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការផ្លាស់ប្តូរ សន្ទនា ជាពិសេសតួនាទីរបស់ក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់ និងតំណាងអចិន្រ្តៃយ៍នៃបុរីវ៉ាទីកង់ប្រចាំនៅវៀតណាមផងដែរ។

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ លោក Miroslaw Wachowski បានសង្កត់ធ្ងន់ថា សកម្មភាពរបស់សមាគមសាសានាកាតូលិកវៀតណាម តាមស្មារតីនៃការប្រៀនប្រដៅរបស់សម្ដេចប៉ាប បានបង្ហាញពីទំនាក់ទំនងល្អប្រសើររវាងសមាគមសាសនា និងរដ្ឋ។ អនុរដ្ឋមន្រ្តីបរទេសបុរីវ៉ាទីកង់ បានឯកភាពបន្តជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់ដើម្បីបង្កើនការយល់ដឹងនិងទំនុកចិត្តរវាងភាគីទាំងពីរ ព្រមទាំងអះអាងថា សម្តេចប៉ាប ហ្វ្រង់ស៊ីស បានបង្ហាញបំណងចង់មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។

រដ្ឋវៀតណាមគោរពនិងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជនគ្រប់រូប - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំវង់ទី ១១ នៃក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់។

នាថ្ងៃដដែល នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang និងអនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ លោក Miroslaw Wachowski បានធ្វើជាសហប្រធាននៃកិច្ចប្រជុំវង់ទី ១១ នៃក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ