រដ្ឋវៀតណាមតែងតែគោរពនិងធានាសេរីភាពខាងជំនឿនិងសាសនាសម្រាប់ប្រជាជនគ្រប់រូប

(VOVWORLD) -  នារសៀលថ្ងៃទី ៧ ខែមេសា នៅវត្តចន្ទរង្សី ខ័ណ្ឌទី ៣ ទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួនពរព្រះសង្ឃនៃពុទ្ធសាសនាថេរវាទនិងជនរួមជាតិខ្មែរណាមបូ (ភាគខាងត្បូងវៀតណាម) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ បងប្អូនជនជាតិខ្មែរ។

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានអះអាងថា បក្សនិងរដ្ឋវៀតណាម តែងតែគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនានិងសកម្មភាពសាសនា ស្របតាមច្បាប់ ព្រមទាំងបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាជនកាន់សាសនាក្នុងនោះមានព្រះពុទ្ធសាសនាផងដែរ។ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានសម្តែងនូវការជឿជាក់ថា វត្តចន្ទរង្សី ជាកន្លែងបួសរបស់ជនរួមជាតិខ្មែរនៅទីក្រុងហូជីមិញនិងបណ្តាខេត្ត ក្រុងដទៃទៀតផង និងជាកន្លែងរក្សាតម្លៃសាសនានិងវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ