រដ្ឋសភា ស.ប.ប កូរ៉េ នឹងអនុម័តលើគោលនយោបាយថ្មីជាមួយអាមេរិក
(VOVWORLD) - ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១១ ខែមេសា រដ្ឋសភាស.ប.ប កូរ៉េបានអនុម័តជាផ្លូវការលើគោលនយោបាយសេដ្ឋកិច្ចថ្មីបំផុតរបស់ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un ហើយអាចឯកភាពឲ្យមានការផ្លាស់ប្តូរមួយក្នុងយុទ្ធសាស្រ្តចំពោះអាមេរិកផងដែរ។
នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un |
ទីភ្នាក់ងារព័ត៌មានកណ្តាល ស.ប.ប កូរ៉េ (KCNA) កាលពីថ្ងៃទី ១០ ខែមេសា បានផ្សាយថាថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-Un បានចាត់ទុកថាស្ថានភាពនាពេលបច្ចុប្បន្នពិតជា"តានតឹង" ហើយលោកបានអំពាវនាវឱ្យមន្ត្រីនៅក្នុងការិយាល័យនយោបាយរបស់បក្សពលកម្ម ស.ប.ប កូរ៉េ កាន់អំណាច ត្រូវអនុលោមតាមគោលមាគ៌ាយុទ្ធសាស្ត្រថ្មីរបស់បក្សក្នុងស្មារតី "ខ្លួនទីពឹងខ្លួន"។ ការថ្លែងមតិនេះបានសរឲ្យឃើញថា លោក Kim Jong-Un នឹងបន្តផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ក្នុងបរិបទដែលរាល់កិច្ចចរចាទាក់ទងនឹងការរំសាយអាវុធនុយក្លេអ៊ែរជាមួយអាមេរិកនៅតែត្រូវបានជាប់គាំងផងដែរ៕