រដ្ឋសភាកម្ពុជាបោះឆ្នោតជ្រើសតាំងកូនប្រុសពៅរបស់សម្ដេច ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី

(VOVWORLD) - ដោយទទួលបានសំឡេងគាំទ្រ ១២០/១២០ សំឡេង លោក ហ៊ុន ម៉ានី ត្រូវបាន ជ្រើសតាំងជាឧបនាយករដ្ឋមន្ត្រីទី១១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ អាណត្តិ ២០២៣ - ២០២៨។ 
រដ្ឋសភាកម្ពុជាបោះឆ្នោតជ្រើសតាំងកូនប្រុសពៅរបស់សម្ដេច ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី - ảnh 1លោក ហ៊ុន ម៉ានី លោក ស្រ៊ី ថាមរុង្គ និង លោក ប៉ែន វិបុល។ (រូបថត៖ VOV Phnom Penh)
នាថ្ងៃទី ២១ កុម្ភៈ រដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្តលើការតែងតាំងសមាជិកថ្មីចំនួន ៣ រូបបន្ថែមទៀត សម្រាប់រាជរដ្ឋា ភិបាលនីតិកាលទី៧ ក្នុងនោះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវបានបោះឆ្នោតជ្រើសតាំងជាឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។
ដោយទទួលបានសំឡេងគាំទ្រ ១២០/១២០ សំឡេង លោក ហ៊ុន ម៉ានី ត្រូវបាន ជ្រើសតាំងជាឧបនាយករដ្ឋមន្ត្រីទី១១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ អាណត្តិ ២០២៣ - ២០២៨។ លោក ហ៊ុន ម៉ានី កើតនៅឆ្នាំ ១៩៨២ ជាកូនប្រុសពៅ របស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្អូនបង្កើតរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ានី បានចូលកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកាលពីខែសីហាឆ្នាំមុន។ បច្ចុប្បន្នលោកក៏កំពុងកាន់តំណែងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
ក្រៅពីលោក ហ៊ុន ម៉ានី លោក ស្រ៊ី ថាមរុង្គ និង លោក ប៉ែន វិបុល ក៏ត្រូវបាន រដ្ឋសភាតែងតាំងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ