រដ្ឋសភាកម្ពុជារិះគន់មេដឹកនាំសម រង្ស៊ី

រដ្ឋសភាកម្ពុជារិះគន់មេដឹកនាំសម រង្ស៊ី - ảnh 1
ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP)លោកសម រង្ស៊ី
(រូបថតៈ AFP)


(VOVworld)-រដ្ឋសភាកម្ពុជាបានឡើងសម្លេងរិះគន់យ៉ាងខ្លាំងចំពោះសេចក្តីប្រកាស
របស់មេដឹកនាំភាគីប្រឆាំងសម រង្ស៊ីដោយចាត់ទុកថា រដ្ឋសភាកម្ពុជានីតិ កាលទី៥
មិនសម្តែងចេញបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងអះអាងថា សកម្ម​ភាពរបស់
លោកសមរង្ស៊ីបង្កមហន្តរាយដ៏ធ្ងន់ធ្ងរទៅលើតួនាទីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះ
បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សេចក្តីរិះគន់ពោល ខាងលើរបស់
រដ្ឋសភាកម្ពុជា បាននាំចេញក្រោយពីលោក សម រង្ស៊ី ប្រធានគណៈបក្សសង្គ្រោះ
ជាតិកម្ពុជា (CNRP)បានទូលថ្វាយលិខិតទៅកាន់ ព្រះករុណាព្រះបាទសម្តេចព្រះ
បរមនាថ នរោត្តម សីហមុនី ដោយចាត់ទុកថា រដ្ឋសភាកម្ពុជានា បច្ចុប្បន្នគឺមិន
ស្របច្បាប់ និងមិនដំណាងឲ្យឆន្ទះរបស់ប្រជាជនឡើយ។

        តាមសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី៤មេសារបស់រដ្ឋសភាកម្ពុជាបានសង្កត់
ធ្ងន់ថា រដ្ឋសភាកម្ពុជានីតិកាលទី៥ជាលទ្ធផលប្រមូលផ្តុំនូវបំណងប្រាថ្នារបស់អ្នក
បោះឆ្នោតនិងប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតប្រជាធិបតេយ្យនិងសេរី​ភាព
។ សកម្មភាពរបស់រដ្ឋសភានីតិកាលទី៥គឺសមស្របទៅនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ជា
ធរមានរបស់កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ