រដ្ឋសភាកម្ពុជាអនុម័តលើពិធីសារស្ដីពីការវិនិយោគរវាងកម្ពុជានិងវៀតណាម
|
រដ្ឋសភាកម្ពុជាអនុម័តលើពិធីសារស្ដីពីការវិនិយោគរវាងកម្ពុជានិងវៀតណាម(TTXVN) |
(VOV)_នាថ្ងៃទី ៣ មេសា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តដោយ
សម្លេងគាំទ្រ៦៤លើ៦៤សម្លេងពីសមាជិកគណបក្សប្រជាជន (CPP) លើពិធីសារអំពីកិច្ចព្រមព្រៀងពន្លឿនវិនិយោគរវាងរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម។
លោក ម៉ុក ម៉ារ៉េត ប្រធានគណៈកម្មការផែនការវិនិយោគកសិកម្មបរិស្ថានអភិ
វឌ្ឍន៍ជនបទ និងធនធានទឹកនៃរដ្ឋសភាមានប្រសាសន៍ថានេះជាផ្នែកមួយធានាឲ្យ
បាននូវទំនុកចិត្ត ចំពោះមជ្ឈដ្ឋានអ្នកវិនិយោគ និងបង្កលក្ខណៈងាយស្រួលសំរាប់ សកម្មភាពវិនិយោគរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា បានសង្កត់ធ្ងន់ថា៖ គោលដៅរបស់ពិធី
សារនេះ គឺសំដៅរក្សារ ជំរុញនិងបង្កលក្ខណៈងាយស្រូលសំរាប់សកម្មភាពវិនិ យោគរវាងប្រទេសជិតខាងទាំងពីរ។
តាមសម្ព័ន្ធបណ្ដាវិនិយោគិនវៀតណាមនៅកម្ពុជា គិតដល់ឆ្នាំ ២០១៣ វៀត
ណាមជាប្រទេសវិនិយោគឈរលំដាប់ថ្នាក់ទី៥ នៅកម្ពុជា ដោយមានគំរោងការណ៍
វិនិយោគចំនួនជាង៣ពាន់លានដុល្លាអាមេរិកដែរ៕