|
សម័យប្រជុំរដ្ឋសភាកម្ពុជានាថ្ងៃទី៤ មេសា (រូបថត៖VOV) |
(VOVworld) - នាថ្ងៃទី៤ មេសា រដ្ឋសភាកម្ពុជាបានអនុម័តលើសេចក្ដីព្រាងឯកសារ
ច្បាប់សហជីពដែលបង្កភាពចម្រូងចម្រាស។សមាជិកសភាទាំង៦៧រូបនៃគណៈ
បក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានបោះឆ្នោតគាំទ្រសេចក្ដីព្រាងឯកសារ
ច្បាប់ពោលខាងលើខណៈដែលសមាជិកសភាទាំង៣១រូបនៃគណៈបក្សសង្គ្រោះ
ជាតិកម្ពុជា (CNRP) បោះឆ្នោតប្រឆាំង។ថ្លែងមតិនៅសម័យប្រជុំរបស់រដ្ឋសភា រដ្ឋ
មន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាលោក អ៊ិត សំហេង បានឲ្យ
ដឹងថា សេចក្ដីព្រាងឯកសារច្បាប់នេះនឹងជះឥទ្ធិពលទៅលើ អង្គការសហជីពជិត
៣ពាន់៤រយដែលកំពុងធ្វើសកម្មភាពនៅប្រទេសនេះ ជាពិ សេសគឺអង្គការសហ
ជីពនៅរោងចក្រសម្លៀកបំពាក់និងស្បែកជើងជាង១ពាន់ ដោយមានពលករចំនួន
៧សែននាក់។តាមលោកថា សេចក្ដីព្រាងឯកសារច្បាប់ រួមមាន១៧ជំពូកនិង១០០
មាត្រានេះត្រូវបានចេញផ្សាយសំដៅការពារនិងជំរុញ សិទ្ធិនិងបើកទូលាយសេរី
ភាពសំរាប់អង្គការសហជីពនៅកម្ពុជា ព្រមទាំងទប់ ស្កាត់ទង្វើរមិនប្រក្រតីរបស់
សមាជិកសហជីព។ទន្ទឹមនឹងនោះ សេចក្ដីព្រាងឯកសារ ច្បាប់នេះក៏ត្រូវបានចាត់
ទុកថា នឹងរួមចំណែកទាក់ទាញការវិនិយោគចូល កម្ពុជា៕