រដ្ឋសភាក្រិកបានអនុម័ត្តលើច្បាប់ថវិការ ឆ្នាំ ២០១៣
(VOVworld) - នាព្រឹកថ្ងៃទី ១២ វិច្ឆិកា រដ្ឋសភាក្រិកបានអនុម័ត្តលើច្បាប់ថវិការ ឆ្នាំ
២០១៣ ក្នុងនោះ រួមមានបណ្ដាវិធានការណ៏ត្បិតត្បៀតថ្នី សំដៅទទួលបានខ្ទង់
ប្រាក់ចំនួយទី ២ មានតំលៃស្មើនឹង ១៣០ ពាន់លាន អ៊ឺរ៉ូ ដែលបណ្ដាអង្គការ
ហិរញ្ញវត្ថុអន្តរជាតិលៃទុកឲ្យប្រទេសនេះ។ នេះគឺជាកណ្ចប់វិធានការណ៍សេដ្ឋកិច្ច
ត្បិតត្បៀតទី ៣ ដែលក្រិកត្រូវអនុវត្ត ចាប់ពីឆ្នាំ ២០១០។ ការអនុម័ត្តលើថវិការឆ្នាំ
២០១៣ របស់រដ្ឋសភាក្រិក បានគូសបញ្ជាក់នូវរបត់ ១ ក្នុងការខំប្រឹងប្រែងនៃ
រដ្ឋាភិបាលចំរុះ។ ក្នុងពេលនោះ នៅខាងក្រៅទីស្នាក់ការរដ្ឋសភាក្រិក ប៉ាតុកររាប់
ពាន់នាក់បានប្រមូលផ្តុំ ដើម្បីប្រឆាំងជំទាស់ច្បាប់ថវិការឆ្នាំ ២០១៣ នេះ៕