រដ្ឋសភាក្រិកអនុម័តលើកញ្ចប់កែទម្រង់ជាថ្នូរនឹងការជួយសង្គ្រោះ
|
នាយករដ្ឋមន្ត្រីក្រិកថ្លែងមតិក្នុងសម័យប្រជុំរដ្ឋសភា (រូបថតៈ AFP/TTXVN) |
(VOVworld)-នាថ្ងៃទី១១កក្កដា ដោយទទួលបានសម្លេងគាំទ្រលើសលប់ចំនួន ២៥១សម្លេងប្រៀបនឹងសម្លេងបដិវាទ៣២សម្លេងនោះ រដ្ឋសភាក្រិកបានអនុម័តលើ កញ្ចប់កែទម្រង់ដោយរដ្ឋាភិបាលដាក់ចេញតាមសំណូមពររបស់ម្ចាស់បំណុល អន្តរ
ជាតិ ដើម្បីជាថ្នូរទៅនឹងការជួយសង្គ្រោះប្រទេសជាតិ។ ស្ថាប័ននីតិបញ្ញត្តិរបស់ ក្រិកក៏បានអនុញ្ញត្តិឲ្យរដ្ឋាភិបាល ដំណើរការកិច្ចចរចារ ស្តីពីកម្មវិធីជួយសង្រ្គោះ សេដ្ឋកិច្ចលើកទី៣ក្នុងរយៈពេល៣ឆ្នាំ។ កម្មវិធីកែទម្រង់ថ្មីនេះ នាយករដ្ឋ មន្ត្រី
Alexis Tshipras បានធ្វើសម្បទានលើខ្លឹមសាភាគច្រើនជាអាទិ៍ ទទួលយក ការ
កែទម្រង់ប្រាក់បៀវតន៍និងបង្កើនអាយុចូលនិវត្តន៍ជាដើម។ ក្នុងករណីដែល កញ្ចប់កែទម្រង់នេះត្រូវបានវាយតម្លៃថាសកម្ម ក្រិកនិងអឺរ៉ុបនឹងឈានដល់កញ្ចប់
ជួយឧបត្ថម្ភទី៣។តាមគំរោង សន្និសីទកំពូលបន្ទាន់សហភាពអឺរ៉ុប EU ពិភាគ្សា
អំពីអនាគតក្រិក នាថ្ងៃទី១២កក្កដា នឹងចេញសេចក្តីសម្រេចចុងក្រោយអំពីកញ្ចប់
ជួយឧបត្ថម្ភក្រិក៕